កីឡាករ វិឆ័យ សុខវ៉ាង ជួយឲ្យក្រុមស្រុក បារាណ៍ ឡើងវគ្គផ្តាច់ព្រ័ត្រនៃពាន ACLEDA

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់មិនមែនអាជីព ដណ្តើមពានរង្វាន់ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាង ប្រទេសដោយមានរហ័សនាមថា "អេស៊ីលីដា-ចនព្រីនសឌីន ឆ្នាំ២០១៥" ឬ (ACLEDA-John Brinsdan 2015) លើកទី៥ ដែលរៀបចំឡើងដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នា២០១៥ នៅទីលានបាល់ទាត់ Western មាន២ ប្រកួត គឺក្រុមបាល់ទាត់ស្រុកបារាណ៍បានយកឈ្នះ ក្រុមបាល់ទាត់វិមានចតុមុខក្នុងលទ្ធផល ១-០ ស្របពេលក្រុមបាល់ទាត់ការិយាល័យកណ្តាល (ឃ) បានលេងឈ្នះក្រុម បាល់ទាត់ស្រុកកំពង់ត្រឡាចដោយលទ្ធផល ៣-១ ។

ការប្រកួតវគ្គទី១ ក្រុមបាល់ទាត់ស្រុកបារាណ៍ និងក្រុមបាល់ទាត់វិមានចតុមុខខិតខំប្រើទិចនិក លេងរៀងៗខ្លួន ដើម្បីស៊ុតចូលទីគ្នាទៅវិញទៅមក អូសបន្លាយដល់នាទី១៧ កីឡាករខ្សែប្រយុទ្ធ វិឆ័យ សុខវ៉ាង ពាក់លេខ១០ ជាប្រធានក្រុមបាល់ទាត់ ស្រុកបារាណ៍ បានក្លាយជាវិរបុរស បន្ទាប់ពីកីឡាកររូបនេះ ទាត់ជើងយ៉ាងស្អាតបំប៉ោងសំណាញ់ ទីក្រុមវិមានចតុមុខ ដែលជាគ្រាប់បាល់ ឈ្នះក្រុមស្រុកបារាណ៍ ថែមទាំងជាឱកាស ប៉ុនហាសមុទ្រឡើងបង្ហាញវត្តមាន ចូលវគ្គផ្តាច់ព្រ័ត្របន្តទៀត ។

ជិតដល់ចប់ការប្រកួតវីសធ្វើឲ្យក្រុមវិមានចតុមុខ តាមបានស្មើវិញ បែរជាប៉ះចំបង្គោលទីផ្លាតចេញ ទៅវិញគួរឲ្យស្តាយ ដែលនាំឲ្យបញ្ចប់ការប្រកួតចប់ម៉ោងក្រុមបាល់ទាត់ ស្រុកបារាណ៍ឈ្នះក្រុមបាល់ទាត់វិមានចតុមុខ ១-០ ។ សម្រាប់ការប្រកួតវគ្គទី២ វិញបន្តលេងរហូតដោយក្រុមទាំងពីរ បានត្រឹមតែប្រលែងលេងមុខទីរៀងៗខ្លួនតែប៉ុណ្ណោះ ៕