​ច​ន ច័ន្ទ​លក្ខិណា ប្រកាស​ឈប់​ខ្វល់​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ​

​សិល្បៈ​៖​តារា​សម្តែង​ជើងចាស់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ព្យាយាម​ស្រោចស្រង់ វិស័យ​សិល្បៈ​ខ្មែរ ដោយបាន​បញ្ចេញមតិ និង​ធ្វើ​ការតស៊ូ​ជាច្រើន ទៅលើ​បញ្ហា ដែល​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ស្ទើរ​គ្រប់​ប៉ុស្តិ៍ ចាក់ផ្សាយ​រឿង​ថៃ​យ៉ាង​គគ្រឹកគគ្រេង តែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង ហាក់​មិនបាន​ទទួលផល​នោះឡើយ​។​

​កាលពីពេល​ថ្មីៗ​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា  បាន​បង្ហោះ​សារ​ដោយបាន​សរសេរថា​៖“​មនុស្ស​ដែល​ចាញ់​គ្រប់យ៉ាង​។ ខ្ញុំ​សុំ​និយាយថា ខ្ញុំ​សុំ​ចុះចាញ់​ហើយ ហើយក៏​ឆ្អែត​បំផុត ឆ្អែត​ឡើង​ក្អួត​ចេញមក​វិញ ដើម្បី​សិល្បៈ​វប្ប​ធ័​ម៌​ជាតិ ខ្ញុំ​ត្រូវ​មនុស្ស​មួយ​ប្រទេស ជេរ និង រិះគន់​យ៉ាង​អាម៉ាស តែ​ខ្ញុំ​ទទួលយកបាន​ទាំងអស់​ឲ្យ​តែ​សិល្បៈ​ខ្មែរ​មាន​ដង្ហើម​។​

​តែ​អ្វីៗ​គឺ​ខុស​ទាំងអស់ ហើយ​ក្លាយជា​ជន​ដែល​ស្គាល់​តែ​ការខុស ព្រោះ​ខ្ញុំ​មិនចេះ​ធ្វើជា​មនុស្ស​អាត្មានិយម មិនចេះ​ស្តោះ​ហើយ​លេប មិន​ចំណុះ​គេ មិនចេះ​យកមុខយកមាត់​។ ពី​ពេលនេះ​ទៅ គឺ​សុំ​ធ្វើជា​មនុស្ស​អាត្មានិយម និង​លែង​ជឿជាក់​គ្រប់​វិស័យ ព្រោះ​វា​គ្មាន​ជំនឿ​ទៀត​ទេ អ្នកធ្វើ​គឺ​ខ្ញុំ អ្នក​ស្រែក​គឺ​គេ អ្នក​បាន​ផល​គឺ​ឈ្មួញ​។ ហើយ​សូមមេត្តា​ឈប់​យក​ខ្ញុំ ទៅប្រើ​ប្រាស់​ទៀត​ទៅ ខ្ញុំ​សុំ​ធ្វើជា​អ្នកសិល្បៈ​ដែល​មិនមាន សតិ​ស​ម្ប​ជ​ញ្ញះ​វិញ​ល្អ​ជាង គឺ ឆ្អែត​គ្រប់យ៉ាង​!”​។​

​គួរ​បញ្ជាក់ថា ការប្រកាស​ឈប់​ខ្វល់ ពី​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ​នេះ គឺ​បន្ទាប់ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ឆ្លងកាត់​ការបរាជ័យ​ជាច្រើន​ដង ក្នុងការ​បញ្ចេញមតិ​ទៅលើ​បញ្ហា​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ យ៉ាង​គគ្រឹកគគ្រេង ស្ទើរ​គ្រប់​ប៉ុស្តិ៍​នោះ តារា​សម្តែង អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានប្រកាស​ដកខ្លួន​ឈប់​ខ្វល់​ពី​រឿងនេះ​ទៀតហើយ​៕

​ច​ន ច័ន្ទ​លក្ខិណា ប្រកាស​ឈប់​ខ្វល់​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ​
​ច​ន ច័ន្ទ​លក្ខិណា ប្រកាស​ឈប់​ខ្វល់​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ​
​ច​ន ច័ន្ទ​លក្ខិណា ប្រកាស​ឈប់​ខ្វល់​រឿង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​ចាក់​រឿង​ថៃ​