ស្ត្រី​ម្នាក់ ធ្វើ​ឲ្យ​មនុស្សម្នា ភ្ញាក់ផ្អើល​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ

​ក្នុង​ពិធី​ប្រារព្ធ​ទិវា បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦២ នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ស្ត្រី​ម្នាក់​បាន​ព្យាយាម​ស្កាត់​ជួប​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេលដែល​ព្រះមហាក្សត្រ បាន​យាង​ចូលរួម​ក្នុង​ពិធី ។​