វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់


វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់

ក្ដាម​ខៀវ​ពង ជាង​២ពាន់​ក្បាល ​ត្រូវ​បាន​វៀតណាម លែង​ចូល​សមុទ្រ​​ជុំវិញ​កោះត្រល់​(ភូគុក) ក្នុង​ន័យ​លើក​កម្ពស់​ការ​អភិរក្ស នេសាទ​ហួស​ប្រមាណ ​និង​មិន​ជួញដូរ​ ​សត្វ​កម្រ​ប្រភេទ​នេះ ក្នុង​រដូវ​បន្ត​ពូជ(ពង) និង​មិន​ទាន់​គ្រប់​អាយុ។

 

យន្តការ​ជំរុញ បង្កើន​ធនធាន​ទឹកប្រៃ​នេះ​ធ្វើ​ឡើង​ក្នុង “ពិធី​បុណ្យ​ក្ដាម​ខៀវ” បន្ទាប់​ពី​ ក្ដាម​ប្រភេទ​នេះ ក្លាយ​ទៅ​ជា​ម្ហូប​​​តំណាង និង​​ពេញ​និយម​បំផុត ​នៃ​សមុទ្រ​Kien Giang។ ដូច្នេះ មច្ឆជាតិ​ជំពូក​នេះ ​បាន​ក្លាយ​ទៅ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជា​នេសាទ​នៃ​តំបន់​នេះ ជាង ២ម៉ឺន​នាក់។

 

ក្ដាម​ខៀវ ដែល​មាន​ស្នូក តូច​ជាង ១០ស.ម ​គឺ​ស្ថិត​ក្នុង​បញ្ជី​ហាម​ឃាត់ សម្រាប់​ប្រជា​នេសាទ។

វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់ វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់ វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់

រូបតំណាង

 

អាហារ​សមុទ្រ​ដ៏​ពេញ​និយម និង​កម្រ (ក្ដាមខៀវ) ​នៃ​សមុទ្រ Kien Giang របស់​វៀតណាម ​មាន​ទីផ្សារ​ធំៗ​ចាំ​បើក​ចំហ​ទទួល​​ទំនិញ​ដ៏​មាន​ឱជារស​នេះ ដូចជា ជប៉ុន ​ថៃ និង​ សហរដ្ឋអាមេរិក។

 

អាន៖ ចិន​វ៉ា​ដាច់​ជប៉ុន​ ក្លាយ​ជា​ប្រទេស​មាន​ទ្រព្យច្រើនបំផុតទី​​២ ​បន្ទាប់​អាមេរិក

 

ដោយ៖​ ខ្លាឃ្មុំតូច
ប្រភព៖ vietnamnews​