ស្លាប់៧នាក់ រងរបួសធ្ងន់ ស្រាល២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស៧នាក់ បានស្លាប់ ១៤នាក់រងរបួសធ្ងន់ និង៨នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបង្កឲ្យខូចខាត ម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៥គ្រឿង, យានផ្សេងៗ៣គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៧លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ២លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនប្រកាន់ស្តាំ១ ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៩នាក់ (យប់១៣នាក់) ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន១,១១៨គ្រឿង (រថយន្តធំ៥៩៦គ្រឿង) ស្មើនិង១១១៨ករណី, ល្មើសក្រដាសស្នាមមាន៧៤៧គ្រឿង ស្មើនឹង៧៤៧ករណី, ចំពោះករណីល្មើសបច្ចេកទេស៣៧១គ្រឿង ស្មើនឹង៣៧១ករណី ដោយឡែកម៉ូតូត្រូវបានពិន័យ សរុបចំនួន៦៧០គ្រឿង ៕

ស្លាប់៧នាក់ រងរបួសធ្ងន់ ស្រាល២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញ