ពលរដ្ឋរិះគន់ កម្លាំងនគរបាល ចរាចរណ៍ ហ៊ានត្រួតពិនិត្យ មធ្យោបាយអ្នកក្រ តែមធ្យោបាយ ក្រុមឈ្មួញ រកស៊ី ឈើ មិនត្រួតពិនិត្យ

រតនគិរីៈ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត បានដាក់ប៉ុស្តិ៍ត្រួត ពិនិត្យទោចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបែកជា ៣ បរញ៉ុក ស្រុកអូរជុំ តែក្រុមសមត្ថកិច្ចទាំងនោះ ហ៊ានត្រួតពិនិត្យលើមធ្យោបាយ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្រីក្រ ហើយភាគច្រើនបងប្អូនជនជាតិ ក៏ប៉ុន្តែ មធ្យោបាយក្រុមឈ្មួញរកស៊ីឈើ មានលុយមានអំណាច មិនប៉ះនោះទេ។

បើតាមប្រជាពលរដ្ឋម្នាក់ ធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់កម្លាំងនគរបាលចរាចរណ៍ ប្រាប់ឲ្យដឹងថា រូប គាត់ជិះម៉ូតូ ពុំមានបំពាក់ឧបករណ៍ដូចជា មួកការពារសុវត្ថិភាព អត់មានកញ្ចក់មើលមុខ ក្រោយ ត្រូវសមត្ថកិច្ច ធ្វើ ការផាកពិន័យទៅតាមច្បាប់ ។ ប៉ុន្តែក្រុមឈ្មួញរកស៊ីដឹកឈើ មធ្យោយបាយដោយរថយន្តស៊េរីទំនើបៗ ដូចជា ឡង់គ្រីស័រ លុច្សស៊ីស ធុនត្រា បាឡែន សាំយ៉ុងជាដើម មានបិទកញ្ចក់ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយ ល្បឿនលឿន ហើយភាគច្រើន ជារថយន្តគ្មានពន្ធត្រឹមត្រូវថែមទៀតផង តែកម្លាំងនគរបាលចរាចរណ៍ មើលរំលង មិនហ៊ានធ្វើការត្រួតពិនិត្យ ។

បើតាមមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលប្រចាំការទីតាំងខាងលើ ប្រាប់ឲ្យដឹងថា ពួកគាត់ពុំហ៊ានឃាត់ក្បួន រថយន្តស៊េរីទំនើបៗ ដឹកឈើធ្វើការត្រួតពិនិត្យនោះទេ ដោយអ្នកបើកបរមានល្បឿនលឿនហើយសុទ្ធតែមានម្ចាស់ មានខ្នងបង្អែកក្រាស់ណាស់ ស្រួលមិនស្រួល លែងបានចុះមកប្រចាំការទៀតផង ។

ជាមួយគ្នានឹងសកម្មភាព កម្លាំងនគរបាលចរាចរណ៍ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ ប្រជា ពលរដ្ឋ និងមហាជននៅខេត្តរតនគិរី បានមានមតិលើកឡើង ស្រដៀងគ្នាថា សូមឲ្យសមត្ថកិច្ចជំនាញ អនុវត្តច្បាប់ មិនថា អ្នកក្រ អ្នកមាន អ្នកតូច អ្នកធំ ពោលគឺស្មើភាពគ្នា ។

ទាក់ទិនទៅនឹងប្រជាពលរដ្ឋ ធ្វើការរិះគន់ កម្លាំងនគរបាលចរាចរណ៍ ត្រួតពិនិត្យតែមធ្យោបាយអ្នកក្រ ធ្វើការផាក ពិន័យតែមធ្យោបាយក្រុមឈ្មួញរកស៊ីឈើ មិនហ៊ានត្រួតពិនិត្យនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាច សុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ត្រី ដាំ ប៊ូកែវ ស្នងការរងទទួលបន្ទុក ការិយាល័យកណ្តាល សណ្តាប់ធ្នាប់បានទេ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

យោងតាមប្រភពព័ត៌មានខាងលើនេះ ជម្រាបជូនថ្នាក់ដឹកនាំនាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងមហាផ្ទៃ មេត្តាជ្រាប ជាដំណឹង ៕