ខួបអនុស្សាវរីយ៍ លើកទី៦២ ថ្ងៃបុណ្យឯករាជ្យជាតិ និងកំណើតកងទ័ព

សៀមរាប ៖ ថ្ងៃទី០៩ ខែវិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជ បូជនីយកិច្ច របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ  ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជា ណាចក្រកម្ពុជា បានប្រារព្ធពិធី រំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦២ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ និង០៩ វិច្ឆិកា ២០១៥ ទោះបីព្រះអង្គ បានយាងចូលទីវង្គតក៏ពិតមែន តែស្មាតី ៩ វិច្ឆិកា បានស្ថិតនៅជាប់ក្នុង ក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរគ្រប់រូប នូវស្នាព្រះហស្ថ របស់ព្រះអង្គ ដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រ និង អា ណាចក្រ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម  ។

ដោយឡែកនៅខេត្តសៀមរាប លោក លោកស្រី  ជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មេបញ្ជាការ យោធភូមិ ភាគទី៤ មេបញ្ជាការកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសឹករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ ខេត្ត និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សិស្សានុសិស្ស បានអញ្ជើញមកជួបជុំគ្នា នៅបរិវេណវិមាន រំលឹកគុណយុទ្ធជន ខេត្តសៀមរាប ក្រោមវត្តមាន របស់មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធ ភូមិភាគទី៤ និងលោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានវត្តមានចូលរួម របស់អស់លោក ជាមេបញ្ជាការកង ពលធំ កងពលតូច មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះឲ្យយោធភូមិភាគទី៤ផងដែរ ។

ក្នុងការរំលឹក នូវខួបអនុស្សាវរីយ៍លើកទី៦២ ថ្ងៃទិវាឯករាជ្យជាតិ០៩ វិច្ឆិកា និងកំណើកងយោធពលខេមរភូមិន្ទ និងក៏ជាការរំលឹក នូវស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល ទ្រង់បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ក្នុងការ ទាមទារ  ឯករាជ្យនៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯក រាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣  នៃព្រះវីរភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អ ដល់កូនចៅជំនាន់ ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹកដី ។  ផ្តើមចេញពីគំរូព្រះវីរភាពនេះ  រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ច ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ  និង បាន លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំង ទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ ។

ក្នុងពិធីនោះដែរ នៅតាមបណ្តាផែន មេបញ្ជាការយោធភូមិភាគ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  កងកម្លាំង ប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូប គោរពព្រះដួងវិញ្ញាណក្ខន្ធ ថ្វាយជូនព្រះ ករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខន្ធ វីរភាពរបស់បុព្វបុរស កម្មាភិ បាល យុទ្ធជន យុទ្ធនារី  អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិ និងប្រជាជន ឲ្យរួចផុតពីរបប ប្រល័យពូជ សាសន៍ ប៉ុល ពត និងអ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិ មាតុភូមិ  ដើមី្បភាពសុខសាន្ត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ  ៕

ខួបអនុស្សាវរីយ៍ លើកទី៦២ ថ្ងៃបុណ្យឯករាជ្យជាតិ និងកំណើតកងទ័ព

ខួបអនុស្សាវរីយ៍ លើកទី៦២ ថ្ងៃបុណ្យឯករាជ្យជាតិ និងកំណើតកងទ័ព

ខួបអនុស្សាវរីយ៍ លើកទី៦២ ថ្ងៃបុណ្យឯករាជ្យជាតិ និងកំណើតកងទ័ព