ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែលមាន​បំណង ចូល​កៀក​ព្រះមហាក្សត្រ​

ភ្នំពេញ: សមត្ថកិច្ច បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែលមាន​បំណង​ចូល​កៀក​ព្រះមហាក្សត្រ ខណៈ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​យាង​សួរសុខទុក្ខ​បងប្អូន ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦២ (​ឆ្នាំ​២០១៥) នៅ​វិមានឯករាជ្យ ។​

​ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ឃ្លោក យស​រ៉ា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា នៅលើ​សួនច្បារ វិមានឯករាជ្យ ខណៈ​ស្ត្រី​រូបនេះ បាន​រុលទៅមុខ​បំណងរ​ត់ទៅ​ចាប់​ព្រះមហាក្សត្រ ។​

​ក្រោយពី​ឃាត់ខ្លួន ស្ត្រី​ខាងលើ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ៕V​/S

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែលមាន​បំណង ចូល​កៀក​ព្រះមហាក្សត្រ​