មនុស្ស​៧​ស្លាប់​និង​របួសធ្ងន់​ស្រាល​២២​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃ​៨​វិច្ឆិកា​

ភ្នំពេញ: ​មនុស្ស​៧​នាក់​បាន​ស្លាប់ និង​១៤​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​៨​នាក់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស​ទាំង​១៣​លើក​នៅ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។នេះ​បើ​យោងតាម​របាយ​ការ​របស់​អគ្គស្នងការ​នគរបាលជាតិ​។​

  របាយ​ការ​របស់​អគ្គស្នងការ​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំង​១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​ធុន​តូច​៥គ្រឿង​, យាន​ផ្សេងៗ​៣​គ្រឿង​, ថ្មើរជើង​២​នាក់ ហើយ​មូលហេតុ ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៧​លើក​, ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក​,ប្រជែង​គ្រោះថ្នាក់​១​លើក​, មិន​ប្រកាន់​ស្តាំ​១ ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់មាន​១៩​នាក់ (​យប់​១៣​នាក់​) ។​

​ក្នុងនោះ​រថយន្ត​ដែល​ត្រូវបានធ្វើ​ការផាកពិន័យ សរុប​ចំនួន​១,១១៨​គ្រឿង (​រថយន្ត​ធំ៥៩៦​គ្រឿង​) ស្មើ​និង​១១១៨​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន​៧៤៧គ្រឿង ស្មើនឹង​៧៤៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣៧១​គ្រឿង ស្មើនឹង​៣៧១​ករណីដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន​៦៧០​គ្រឿង ៕​V/R