មុននេះបន្តិច ​សមត្ថកិច្ចខណ្ឌចំកា​រមនដោះលែងស្រ្តីម្នាក់​ដែលស្ទុះទៅ​ចង់ជួប​ព្រះមហាក្សត្រ

រាជធានីភ្នំពេញ ៖ ទីបំផុតទៅស្រ្តីម្នាក់​ដែលសមត្ថកិច្ច​​​ឃាត់​ខ្លួន​ព្រឹកមិញ​ នៅគ្រាដែលស្ត្រី​ម្នាក់​​នោះ​បានស្ទុះរុល​​ចូល​កៀក​​ព្រះ​មហាក្សត្រ​ ​​​ខណៈ​​ព្រះករុណា​​ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ​កំពុង​យាង​សួរ​សុខទុក្ខ​​បង​ប្អូន​ក្នុង​​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា​ ខួបលើក​ទី​៦២ ​​​​នៅ​វិមាន​ឯក​រាជ្យនោះ ​បានត្រូវសមត្ថកិច្ច​ខណ្ឌចំការមន​ដោះលែងវិញហើយ​នៅម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃចន្ទដដែលនេះ ​បន្ទាប់ពីក្រុមគ្រួសារអះអាងថា ​ស្រ្តីនោះមានសតិមិនល្អ ។

ស្ត្រី​​ដែល​សមត្ថកិច្ច​​​ឃាត់​ខ្លួន​និងត្រូវបានដោះលែងវិញនោះ​ឈ្មោះ ឃ្លោក យសរ៉ា ​អាយុ​២៩​ឆ្នាំ​ ​ស្នាក់​នៅ​​ភូមិ​ស្វាយរលំ​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល៕