ម្ចាស់មេដាយមាសពិភពលោក កីឡាការិនី កែ ឡេង និងមិត្តរួមអាជីព ៣រូបទៀត ​បានមក ដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ វីរនារី កីឡាការិនីកម្ពុជា កែ ឡេង ម្ចាស់មេដាយ មាសកីឡាប៉េតង់ពិភពលោក ដោយបានការពារតំណែង ជើងឯកនេះ បានសម្រេច ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃទើបតែនឹងបញ្ចប់ទៅនេះ ។ កីឡាការិនីប៉េតង់ កែ ឡេង បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការស្វាគមន៍ពីសំណាក់លោក ពិត ចំណាន រដ្ឋមន្រ្តីស្តីទីក្រសួងអប់រំយុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងមន្ត្រី ក្រោមវាទក្រសួងអប់រំយុវជន និងកីឡា ។

លោក ពិត ចំណាន បានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែលកីឡាការិនី កែ ឡេង នាំយកជោគជ័យដ៏អស្ចារ្យ នេះមកឲ្យប្រទេសកម្ពុជាម្ដងទៀត ដែលជាជ័យជម្នះលើកទី២ សម្រាប់កីឡាការិនីរូបនេះ ។ ចំពោះកម្ពុជាសង្ឃឹមថា នឹងទទួលបានមេដាយយ៉ាងក្នុងការ ប្រកួតជើងឯកអាស៊ីដែលប្រទេសធ្វើជាម្ចាស់ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ។

លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា កីឡាប៉េតង់កម្ពុជានៅតែជាប្រភេទកីឡា មានសក្ដានុពលដដែល ដោយយើងសង្កេតឃើញថា កីឡាប្រភេទនេះ ពេលចេញទៅប្រកួតលើកអន្តរជាតិ តែតែងទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ ធជូនជាតិមាតុភូមិជានិច្ច ។

លោកបន្តថា ឆ្នាំ២០២៣ ប៉េតង់របស់កម្ពុជា នឹងក្លាយជាប្រភេទកីឡាដែលបន្ត រកបានមេដាយជូនជាតិដដែល ។
អ្នកស្រី កែ ឡេង និងមិត្តរួមអាជីព ៣រូបទៀតបានចូលរួមប្រកួតប៉េតង់ជើងឯក ពីភពលោកនៅប្រទេសថៃដែលការប្រកួតចាប់ពីថ្ងៃទី ០៥៊ ខែវិច្ឆិកាទៅនោះ ក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្តុ (Shooting) អ្នកស្រី បានគ្រងតំណែង ជើងឯកនេះបានម្ដងទៀត ។

ចំពោះការប្រកួតជាក្រុម ៣នាក់នោះ គឺមិនបានទទួលមេដាយឡើយ ។ គួរបញ្ជាក់ថាការប្រកួតជាក្រុម ៣នាក់នោះមានអ្នកស្រីកែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុំ ចន្ទ្រា និងកីឡាការិនី អ៊ុន ស្រីយ៉ា ដែលក្នុងនោះម្នាក់ជាកីឡាការិនីបម្រុង ។

គួរបញ្ចាក់ថា នៅថ្ងៃចេញដំណើរទៅប្រកួតនោះលោក ឌី បូរីម៉ា ដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា មានជំនឿចិត្តថា អ្នកស្រី កែ ឡេង នឹងដណ្ដើមបានជោគជ័យក្នុងការប្រកួតលើកនេះម្ដងទៀតជាមិនខាន ៕

ម្ចាស់មេដាយមាសពិភពលោក កីឡាការិនី កែ ឡេង និងមិត្តរួមអាជីព ៣រូបទៀត ​បានមក ដល់កម្ពុជាវិញហើយ

កីឡាការិនី កែ ឡេង (រូបទី២ រាប់ពីឆ្វេង)