Chelsea បានដាក់ជើងខ្លាំងអស់ហើយ នៅតែចាញ់ Stoke City ទៀត (Video Inside)

ក្រុងឡុងដ៍៖ កីឡាករលេខធ្លោក្នុងក្លឹប Willian, Hazard, John Terry ជាពិសេស Diego Costa ស៊ុតតែបានបង្ហាញ មុខពេលក្នុងជម្រើស១១នាក់ដំបូងទាំងអស់ តែនៅមិនអាចយកឈ្នះម្ចាស់ផ្ទះ Stoke City បានដដែល ដោយបន្តចាញ់ ក្រោមលទ្ធផល ១-០ ទៀត កាលពីរាត្រីថ្ងៃសៅរ៍ ទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅក្របខណ្ឌ Premier League សប្តាហ៍ទី១២ ជើងទី១ ។

យ៉ាងណាក៏ដោយ ការដាក់សម្ពាធ ក៏ដូចជាវាយសម្រុកយ៉ាងសន្ធាប់នោះដែរ មិនបានជួយឲ្យ Chelsea បំបែកហ្វូងការ ពារក្រុម Stoke City ដោយរក្សាលទ្ធផល ០-០ ក្នុងវគ្គទី១ តែបានរបូត១គ្រាប់នៅដើមវគ្គទី២ នៅនាទីទី៥៤ ពីការធ្វើ បានសម្រេចដោយកីឡាករ Marko Arnautovic ដោយពុំមានវត្តមានគ្រូបង្វឹក Jose Mourinho ឈរបញ្ជាកូនក្រុមនៅ ទីលានឡើយ ដោយសារតែជាប់បម្រាម ។

ការបរាជ័យ ក៏ដូចជាបាត់៣ពិន្ទុទៀតនេះ ដែលជាការបរាជ័យលើកទី៧ជាប់គ្នានៅ Premier League បានធ្វើឲ្យក្រុម ការពារតំណែងជើងឯកមួយនេះធ្លាក់ដល់លេខរៀងទី១៦ បណ្តោះអាសន្ន លើសនៅតំបន់កាត់ចោលតែ៣ពិន្ទុបណ្តោះ ក្នុងពិន្ទុសរុប១១នៅពេលនេះ ៕