លោកខៀវ កាញារីទ្ធ ៖ ព័ត៌មានតាមអនឡាញ និងបណ្ដាញសង្គម ជាផលិតផល ពាក់កណ្ដាលសម្រេច

ភ្នំពេញ ៖ តាមប្រសាសន៍ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុង ពិធីសម្ពោធ កាសែតឡារ៉ែនពាណិជ្ជ នៅសណ្ឋាគារសុខាភ្នំពេញថា ព័ត៌មានដែលចុះផ្សាយ នៅតាមអនឡាញ និងតាម បណ្ដាញសង្គមនានាជាផលិតផលពាក់កណ្ដាលសម្រេច ហើយព័ត៌មានដែលចេញតាម ទូរទស្សន៍ វិទ្យុ កាសែត និងទស្សនាវដ្ដី ផលិតផលសម្រេច។

លោកបន្តថា ការធ្វើព័ត៌មានតាមកាសែត មានអត្ថប្រយោជន៍ច្រើនជាងព័ត៌មានតាមអនឡាញ ដូចជា Twitter , Facebook ជាដើម ដែលវាគ្រាន់តែជាដំណឹងខ្លីៗ ប៉ុណ្ណោះ ។ លោកថា នៅក្នុងសង្គម យើងត្រូវការចំណេះបី ចំណេះដឹង ចំណេះធ្វើ និងចំណេះគិត ហើយប្រពន្ធ័ផ្សព្វផ្សាយតាមបណ្ដាញសង្គម វាគ្រាន់តែផ្ដល់អោយយើងនូវចំណេះដឹងមួយតូចប៉ុណ្ណោះ តែវាមិនបានផ្ដល់នូវចំណេះគិតនោះទេ ហើយការផ្សព្វផ្សាយតាមទស្សនាវដ្ដី និងកាសែត គឺជាការស្រាវជ្រាវ ដែលអាចធ្វើអោយអ្នកអានចាប់ផ្ដើមមានចំណេះគិត ដោយមិនធ្វើតាមគេ និងស្ដាប់តាមគេ ។

លោកបន្ថែមថា “ការផ្សាយព័ត៌មានតាមបណ្ដាញសង្គម មិនចាំបាច់ចូលរៀនក្នុងសាលានោះទេ ចង់ផ្សាយខុសក៏ខុសទៅ លើកលែងតែទៅជេរគេ រឺបរិហារគេអាចមានទោស ប៉ុន្តែការផ្សាយនៅលើទំព័រកាសែត ទស្សនាវដ្ដី វិទ្យុ ទស្សនាវដ្ដី បើខុសគឺត្រូវទទួលខុសត្រូវ ដូចនេះយើងមើល ឃើញថាវិទ្យុ កាសែត ទូរទស្សន៍ ទស្សនាវដ្ដី មួយភាគធំគឺមានការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលនេះជាចំនុចធំបំផុតនៃភាពខុសគ្នារវាងអនឡាញ និង វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី” ។

លោកបញ្ជាក់ថា សព្វថ្ងៃនេះ នៅកម្ពុជាទាំងកាសែត និងទស្សនាវដ្ដី មានជាង៦០០ស្ថាប័ន ប៉ុន្តែកាសែត និងទស្សនាវដ្ដីដែលចេញត្រឹមត្រូវ និងច្បាស់លាស់រាល់ថ្ងៃនោះមានចំនួននៅក្រោម១០០ ។

លោក ស៊ីន ណារ៉ា អគ្គនាយកក្រុមហ៊ុន ឡារ៉ែនខបភើរ៉េសិន បានមានប្រសាសន៍នៅក្នុងពិធីនោះដែរថា ដោយមមើលឃើញពីតម្រូវការទីផ្សារ និងជាជំនួយទៅដល់ ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ក្នុងការទទួលបាននូវ ព័ត៌មានច្បាស់ការអំពីវិស័យសំខាន់ៗ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍នៅក្នុងសង្គមខ្មែរ យើងនាពេលបច្ចុប្បន្ននេះ។

លោក បន្ថែមថា ដូចនេះហើយទើបក្រុមហ៊ុនសម្រេចបង្កើតសមិទ្ធផលថ្មីមួយទៀត គឺកាសែតឡារ៉ែន ពាណិជ្ជ ដែលជាកាសែតចេញផ្សាយប្រចាំសប្ដាហ៍ ដែលមាន៤មាតិកាធំៗ មាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច អចលនទ្រទ្យ និងសំណង់ គ្រឿងយន្ត និងអេឡិចត្រូនិច អប់រំ កីឡា និងការងារ ក្នុងគោលបំណងចម្បងមួយ គឺចូលរួមចំណែកក្នុងការចែករំលែកនូវចំណេះដឹងថ្មីៗ ដើម្បីលើកកម្ពស់ដល់ការយល់ដឹងពីវិស័យសេដ្ឋកិច្ច វិស័យអចលនទ្រព្យ វិស័យបច្ចេកវិទ្យា និងវិស័យអប់រំនៅកម្ពុជាយើងអោយកាន់តែទូលំទូលាយឡើងថែមទៀត ៕