ត្រីរាជទម្ងន់ ៩០គីឡូក្រាម ជាប់ដាយនៅសង្កាត់ គីឡូម៉ែត្រលេខ៦ (មានវីដេអូ)

ភ្នំពេញ៖ ត្រីរាជទម្ងន់ ៩០គីឡូក្រាម ប្រវែង ២ម៉ែត្រ ៦តឹក មួយក្បាល បានជាប់ដាយនៅដងទន្លេសាប ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានដឹកនាំមន្រ្តីរបស់ខ្លួន ចុះ  ទៅដោះយកត្រីរាជនេះចេញពីដាយ និងលែងទៅក្នុងទឹកភ្លាមៗផងដែរ។

មន្រ្តីជលផល បានឲ្យដឹងថា ត្រីរាជ ជាត្រីទឹកសាបមួយប្រភេទ ដែលកម្រ ហើយប្រឈមការផុតពូជផងដែរ។ ការ ដោះលែងត្រីរាជនាព្រឹកមិញនេះ ក៏មានការចូលរួមពីលោក ហ្សេត សាស្រ្តាចារ្យផ្នែកអភិរក្សសត្វមកពីសាកលវិទ្យា  ល័យនៀវ៉ាដា នៅសហរដ្ឋអាម៉េរិកផងដែរ៕

ត្រីរាជទម្ងន់ ៩០គីឡូក្រាម ជាប់ដាយនៅសង្កាត់ គីឡូម៉ែត្រលេខ៦

Posted by Dap_News_Website on Sunday, November 8, 2015