រថយន្ដហាយឡេនឌ័រ បុកអ្នកជិះម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសបាក់ភ្លៅ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានរង របួសយ៉ាងធ្ងន់ធ្ងរ បាក់ជើងឆ្វេង ខណៈជិះម៉ូតូជាមួយប្ដី និងកូនលើដងផ្លូវ ត្រូវរថយន្ដ ហាយឡេនឌ័រ បុកពីក្រោយ កាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ៩០៧ កែងផ្លូវលេខ៦៨ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FB-៤៨៤៩ ជិះគ្នា ៣នាក់ប្រពន្ធ កូនប្រពន្ធមានឈ្មោះខុម រតនា អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ២១៤ ផ្លូវលេខ៦១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រងរបួសបាក់ជើងខាងឆ្វេង ចំណែកឯប្តីនិង កូនរងរបួសស្រាល ហើយមិនត្រូវបាន ស្គាល់ឈ្មោះនោះទេ  ។ រីឯរថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២AA២៧៩៦ អ្នកបើកបរមានឈ្មោះឡឹក ស្រីពៅ អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ២០១៤ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ។

នគរបាល បានឲ្យដឹងទៀតថាបើតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញម៉ូតូរងគ្រោះឌុបប្រពន្ធ និងកូនបើកបរពីមុខរថយន្ដស្របទិសគ្នា ហើយពីមុខម៉ូតូរងគ្រោះ មានរថយន្ត ម៉ាកប៉ាស៊ីរ៉ូមួយគ្រឿងទៀត តាមបណ្តោយផ្លូវលេខ៩០៧ កែងផ្លូវលេខ៦៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមក ដល់ចំណុចកើតហេតុខាងលើ រថយន្តជាន់ហ្វាងមិនជាប់ បានជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ ពេញទំហឹង បណ្តាលឲ្យម៉ូតូរងគ្រោះ បែមុខមកលិចនិងជើងឆ្វេងជនរងគ្រោះ ទៅផ្ទុបនិងរថយន្ដមួយគ្រឿងទៀត ម៉ាកប៉ាស៊ីរ៉ូ ដែលមិនចាំស្លាកលេខ គៀបជាប់និងកាងរថយន្តបណ្តាលអោយបាក់លៀនចេញឆ្អឹងមកក្រៅ ក្រោយពេលកើត ហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត ចំណែកឯរថយន្តបង្ក និងម៉ូតូរងគ្រោះនិងអ្នកបើកបរ រថយន្តនាំយកទៅរក្សារទុក នៅការិយាល័យចរាចណ៍ជើងគោករាធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនិតិវិធី ៕