​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

រតនគិរី: ម៉ូតូ​ប្រមាណ ២០០ គ្រឿង​ដង្ហែ​គ្នា​ដូច​បុណ្យ​កឋិនទាន សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចាកចេញ​តាមផ្លូវ​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ផា​តាម ឬ​ច្រក​អូរ​សា​ថី ច្រក​តា​ង៉ា និង​ច្រក​ភូមិ​ចង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក លោក ឆាយ ធី ប្រធាន​អង្គការ​អាដហុក ប្រចាំខេត្ត​រតនគិរី​។​

 លោក ឆាយ ធី បានបញ្ជាក់​ទៀតថា "​ការដឹកឈើ​ដោយ​ម៉ូតូ​ដ៏​ច្រើន​សន្លឹក​សន្ធាប់ មិន​ធ្លាប់មាន កាលពីមុន ក្នុង ១ ថ្ងៃ​ប្រមាណ ២០០ គ្រឿង​បែបនេះ​។ ការដឹកឈើ​ប្រណិត​ទាំងនេះ ក៏មាន​ដឹក​មកពី​ស្រុក​តា​វែង ស្រុក​វើ​ន​សៃ និង​ស្រុក​អូរ​ជុំ ផងដែរ​"​។​

​លោក បាន​បន្តថា ការដឹក​ប្រណីត​ឆ្លងកាត់​ដែន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក៏ប៉ុន្តែ​សមត្ថកិច្ច មិនអាច​មើលឃើញ​ឡើយ​។​

​ពលរដ្ឋ​មានការ​សង្ស័យថា ក្រុម​អ្នកដឹកឈើ​ទាំងនេះ អាចមាន​វិជ្ជា​មន្តអាគម​ន៍ ចេះ​កំបាំង​កាយ​៕

​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ម៉ូតូ​ប្រមាណ ២០០ គ្រឿង​សម្រុក​ដឹកឈើ​ប្រណីត ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​‬ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

‪‎​ម៉ូតូ​ដឹកឈើ​ទាំងនេះ​‬៖​ថត​បាន​នៅ​ជើងភ្នំ​ញ៉ា​ង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​(រូបថត៖លោកឆាយធី)