លោក​អ៊ូ វីរៈ​ផ្ញើ​​លិខិត​​ចំហ​​ទៅ​​កាន់​​ប្រមុខ​​បក្ស​​ទាំង​​ពីរ​​ពី​​គោល​​នយោបាយ​​កម្ពុជា​​ជាមួយ​ចិន​​និង​​អាមេរិក​

ប្រធាន​​វេទិកា​​អនាគត​​លោក អ៊ូ វីរៈ នៅ​​ថ្ងៃ​​ទី​​៩​​វិច្ឆិកា​​នេះ​​បាន​​ផ្ញើ​​លិខិត​​ចំហ​​មួយ​​ជូន​​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ទាក់​ទង​​នឹង​​គោល​នយោបាយ​​ការ​​បរ​ទេស​​រួម​​សម្រាប់​ប្រទេស​​កម្ពុជា​​អនុវត្ត​ជាមួយ​​អាមេរិក​ និង​​ចិន​​មុន​​ការ​​បោះឆ្នោត​​ថ្នាក់​ជាតិ​​ឆ្នាំ​​២០១៨។ ជា​គោល​​នយោបាយ​​មួយ​​ដើម្បី​​បង្ហាញ​​ទៅ​​សហគមន៍​​អន្តរជាតិ​​និង​​ប្រទេស​​ជិត​ខាង​ថា«កម្ពុជា​នឹង​​​អាច​​ក្លាយ​​ជា​​កូ​ន​​អុក​​ដែល​​គេ​​ប្រើ​​នៅ​​ក្នុង​​ការ​លេង​ ល្បែង​អំណាច​នយោបាយ​ភូមិ​សាស្ត្រ​របស់​មហា​អំណាច​ជា​ថ្មី​​ទៀត​​ឡើយ» ។