កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

មានសិស្សមិនតិចនាក់នោះទេ​ ដែលតែងតែបញ្ចប់ថ្នាក់ទី ១២ ឬ បាក់ឌុប ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ដែលនៅក្នុងនោះ ភាគច្រើនគឺពួកគេ បន្ដការសិក្សាថ្នាក់មហាវិទ្យាល័យ ជាជាង បោះបង់ចោលការសិក្សា ទៅតាមលទ្ធភាពពួកគេដែលអាចទៅរួច។

យ៉ាងណាមិញ ងាកមកមើលមហាវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់ថ្លៃជាងគេ និងស្ថិតនៅលើទឹកដី អាមេរិកវិញ គឺពិតជាធ្វើឲ្យប្រិយមិត្ដ បើកភ្នែកធំៗជាក់ជាមិនខាន នៅពេលដែលឃើញពីតម្លៃ សិក្សាត្រូវបង់ក្នុងមួយឆ្នាំៗ នេះបើតាមការដកស្រង់ចេញពី គេហទំព័រ CNN ដែលទើបតែចេញផ្សាយ៖

១. មហាវិទ្យាល័យ Harvey Mudd ៖ ៦៧,១៥៥ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

ថ្លៃបង់សរុបក្នុងមួយឆ្នាំ មានបញ្ចូលទាំង បន្ទប់និង អាហារ ៖  ៦៧,១៥៥ ដុល្លារអាមេរិក 
តម្លៃសិក្សា និងបង់ផ្សេងៗ ៖ ៥០,៦៤៩ ដុល្លារអាមេរិក (មានការកើនឡើងពីឆ្នាំមុន ៣.៧%)

នេះជាមហាវិទ្យាល័យឯកជន ក្នុងរដ្ឋកាលីហ្វញ៉ា ដ៏ថ្លៃបំផុត និងនិយាយពី សញ្ញាបត្រគឺពិតជាមានតម្លៃ និងគុណភាព ដែលភាគច្រើន បរិញ្ញាបត្រ៨៣៦ គឺជានិស្សិតបញ្ចប់ផ្នែក វិទ្យាសាស្ដ្រ វិស្វករ ឬគណិត ដែលសុទ្ធសឹងតែ អាចរកកម្រៃបានយ៉ាងច្រើន ក្នុងអាជីពការងារ ក្រោយពីបញ្ចប់ការសិក្សា។ មួយវិញទៀត មហាវិទ្យាល័យនេះ ផ្ដល់អាហារូបករណ៍ ច្រើនជាង ២ភាគ៣ នៃចំនួនសិស្ស។

២. មហាវិទ្យាល័យ Columbia៖ ៦៥,៨៦០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំកំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

ពាក់កណ្ដាល នៃនិស្សិតថ្នាក់បរិញ្ញាបត្រនៅក្នុង មហាវិទ្យាល័យឯកជន ក្នុងទីក្រុងញូយ៉កនេះ គឺទទួលបាន នូវការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ដូចនេះ​មិនបានបង់ថ្លៃសិក្សា ពេញនោះទេ។

៣. មហាវិទ្យាល័យ Sarah Lawrence៖ ៦៥,៧៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំកំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

និស្សិតភាគច្រើននៅក្នុងមហាវិទ្យាល័យនេះ គឺទទួលបាននូវអាហារូបករណ៍ ពីមហាវិទ្យាល័យនេះផ្ទាល់ ដើម្បីទ្រទ្រង់ ក្នុងការបង់ថ្លៃសិក្សា ហើយមហាវិទ្យាល័យនេះ ស្ថិតនៅក្រៅទីក្រុង ញូយ៉ក។

៤. សាកលវិទ្យាល័យ New York ៖ ៦៥,៣៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

គ្រប់យ៉ាងនៅ ទីនេះសុទ្ធសឹងតែមាន តម្លៃថ្លៃ ដូចនេះហើយ វាគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលថា សាកលវិទ្យាល័យ New York នេះស្ថិតក្នុង លំដាប់កំពូលនោះទេ តែភាគច្រើន និស្សិតច្រើនជាងពាក់ កណ្ដាលទទួលបាន ជំនួយផ្នែកហិរញ្ញវត្ថុ។

៥. សាកលវិទ្យាល័យ Chicago៖ ៦៤,៩៦៥ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

នេះជាសាកលវិទ្យាល័យ ដែលស្ថិតនៅក្នុងទីក្រុង ប៉ុន្ដែសាកលវិទ្យាល័យឯកជននេះ ផ្ដល់អាហារូបករណ៍ សឹងតែ ៣០,០០០ ដុល្លារអាមេរិក ទៅកាន់និស្សិតបរិញ្ញាបត្រច្រើនជាង ៦០%។

៦. Bard College at Simon's Rock ឬ មហាវិទ្យាល័យ Simon's Rock៖ ៦៤,៥១៩ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

វាមិនមានមហាវិទ្យាល័យច្រើនដូចជា Simon's Rock នោះទេ​ ដែលស្ថិតនៅ តំបន់ជនបទ ឬដាច់ស្រយាល នៃរដ្ឋ Massachusetts ហើយភាគច្រើន សិស្សបានបោះបង់ចោល ថ្នាក់រៀននៃចុងឆ្នាំថ្នាក់អនុវិទ្យាល័យ ដើម្បីទៅចុះឈ្មោះ។ និស្សិតមួយចំនួនធំ រៀនថ្នាក់បរិញ្ញាបត្រ ខណៈដែលពាក់កណ្ដាលទៀត រៀនថ្នាក់បរិញ្ញាបត្ររង និងប្ដូរទៅ ស្ថាប័នផ្សេងទៀត ហើយនិស្សិត ៨៥ភាគរយ ទទួលបាន ជំនួយផ្នែកហិរញ្ញវត្ថុ។

៧. មហាវិទ្យាល័យ Claremont McKenna៖ ៦៤,៣២៥ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

នេះជាប្រភេទមហាវិទ្យាល័យតូចមួយ​ ស្ថិតនៅខាងក្រៅ ឡូសអេនជេឡេស និងនិស្សិតជាងពាក់កណ្ដាល ទទួលបាន ជំនួយហិរញ្ញវត្ថុ និងភាគច្រើន សិក្សាផ្នែកវិទ្យាសាស្ដ្រសង្គម។

៨. មហាវិទ្យាល័យ Scripps ៖ ៦៤,២៦០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

នេះជាមហាវិទ្យាល័យ សម្រាប់តែនារីប៉ុណ្ណោះ និងជា មហាវិទ្យាល័យឯកជន ស្ថិតនៅខាងក្រៅ ឡូសអេសជេឡេស ហើយជាងពាក់កណ្ដាលនៃ និស្សិតគឺទទួលបាន អាហារូបករណ៍ពី សាលានេះផ្ទាល់ ជាមធ្យម ២៥,០០០ ដុល្លារអាមេរិកក្នុងមួយនាក់។

៩. មហាវិទ្យាល័យ Oberlin ៖ ៦៤,២២៤ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

ស្ថិតនៅជាយរដ្ឋ Ohio និស្សិតភាគច្រើន ទទួលបានអាហារូបករណ៍ពី មហាវិទ្យាល័យឯកជននេះ និងភាគច្រើន ទទួលបានបរិញ្ញាបត្រ ផ្នែកតន្ដ្រី ហើយកាលពីនិទាឃរដូវមុននេះ លោកជំទាវទីមួយ នៃអាមេរិក Michelle Obama គឺជាវាគ្មិនឡើង ថ្លែងសន្ទរកថា ក្នុងថ្ងៃបញ្ចប់ការសិក្សា។

១០. សាកលវិទ្យាល័យ Southern California៖ ៦៤,១៣២ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ
កំពូលមហាវិទ្យាល័យ ទាំង១០ ដែលស្ថិតក្នុង លំដាប់ថ្លៃជាងគេ នៅលើទឹកដីអាមេរិក

មាននិស្សិតប្រហែលជា ១៩,០០០ នាក់ សិក្សាថ្នាក់បរិញ្ញាបត្រ នៅក្នុង សាកលវិទ្យាល័យស្រាវជ្រាវ ឯកជននេះ និង ២ភាគ៣នៃនិស្សិត ទទួលបានអាហារូបករណ៍ ឬជំនួយឥតសំណង ៕

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត