អាជ្ញាធរខេត្ត​ស្វាយ​រៀង​រៀបចំ​ប្រារព្ធ​​ពិធីបុណ្យ​​​ឯករាជ្យ​​ជាតិ ៩ វិ​ច្ចិ​កា ​២០១៥​

​ខេត្តស្វាយរៀង ​៖ នៅ​​ព្រឹក​ថ្ងៃ​ទី ៩ ​វិ​ច្ឆិកា ​២០១៥ ​នេះ​ ថ្នាក់ដឹកនាំ​ខេត្ត ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​រាជា​ការ ​កង​កម្លាំងប្រដាប់អាវុធ ​ព្រះសង្ឃ ​និង​ សិស្សានុសិស្ស ព្រម​​ទាំង​​​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ប្រមាណ​ជាង​១.០០០​នាក់​ បាន​ជូ​ប​ជុំ​គ្នា​រៀបចំ​ប្រារ​ព្វ​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី៦២ ​ថ្ងៃ​ប្រកាស​ឯករាជ្យ​ជាតិថ្ងៃ​ទី (៩​ វិ​ចិ្ច​កា ​១៩៥៣ ​- ​៩ វិច្ឆិកា ​២០១៥) ​ដែល​ពិធី​នេះ​បានប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទីលាន​សា​ធារ​ណៈ​រង្វង់មូល​​ក្រុង​ស្វាយរៀង​ ​ដែល​​បានប្រព្រឹត្ត​ទៅក្រោម​​​អធិបតីភាព លោក ​គឹ​ម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​លោក​ ជៀង អំ អភិបាលខេត្ត ។

បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ កង​កម្លាំងប្រដាប់អាវុធ ​មន្ត្រីរាជការ ​ដាក់​កម្រង​ផ្កា​នៅ​វិមាន​រំលឹក​គុណ​ និង​ព្រះ​ស្វាធ្យាយ​ជ​ន្តោ​បង្សុកូល​ឧទ្ទិស​កុសល ថ្វាយ​ព្រះ​​មហាកុសល​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ​ព្រះ​មហា​វីរក្ស​ត្រ​ សម្តេចព្រះ​នរោត្តម​សីហ​នុ ព្រះ​បិតា​ឯករាជ្យ​ជាតិ​ ដែល​ព្រះ​អង្គ​បាន​សោយ​ទិ​វង្គតកាលពី​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១២ ​កន្លង​ទៅ​នេះ​ និង​ដួងវិញ្ញាណ​ក្ខន្ធ វី​រ​យុទ្ធ​ជន យុទ្ធ​នារី​ ដែល​បាន​បូជា​អាយុជីវិត​ ដើម្បី​ការពា​បូរណភាពទឹកដី​គ្រប់​ជំនាន់​រួច​មក ​លោក អ៊ុ​ក គឹ​ម​នី ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ ​និង​វិចិត្រ​សិ​ល្បៈ បាន​អាន​សុ​ន្ធ​រក​ថា ​ប្រវត្តិ​សង្ខេប​ព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា​ ដែល​មាន​ខ្លឹមសា​ថា ខួ​ប​លើក​ទី៦២ ទិវា​បុណ្យ​ឯករាជ្យ​​ជាតិ ៩ វិ​ច្ចិ​កា ២០១៥ នេះ​​ ៕