អូស្ត្រាលី​សម្លឹង​ឃើញ​កំណើន​ខ្លាំងក្លា​ក្នុង​តំបន់​អាស៊ី ស្រប​ពេល​ការ​នាំ​ចេញ​អាហារ​កើនឡើង

ប្រទេស​អូស្ត្រាលី ៖ ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ និង​បញ្ហា​គ្រោះ​រាំង​ស្ងួត​នៅ​សហរដ្ឋអាមេរិក បាន​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ស្បៀងអាហារ​របស់​អូស្ត្រាលី​មួយ​ត្រីមាស​រហូត​ដល់​ប្រចាំឆ្នាំ សម្រេច​បាន​២៦​ប៊ី​លាន​ដុ​លា្ល​រ​អូស្ត្រាលី​។ លទ្ធផល​នេះ​ទំនងជា​ការ​ចង់បាន​របស់​អ្នក​ចេញ​គោលនយោបាយ​ស្វែងរក​សញ្ញា​នៃ​ភាព​រស់​រវើក​ក្នុង​វិស័យ​ក្រៅពី​រ៉ែ ។
អូស្ត្រាលី​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ប្រទេស​គ្មាន​ការ​រាំងស្ទះ​ដល់​កំណើន​២៥​ឆ្នាំ​របស់​ខ្លួន ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រជាជាតិ​នេះ​មាន​កម្រិត​ស្ទុះ​យឺត​នៅឡើយ ស្រប​ពេល​បាន​ផ្លាស់​ប្តូរ​ពី​ការ​នាំ​ចេញ​ធនធានធម្មជាតិ​ទៅ​ជា​ផ្នែក​ផ្សេង​ៗ​ទៀត ដូច​ជា សំណង់ ផលិតកម្ម និង​ទេសចរណ៍​ជាដើម ។

បច្ចុប្បន្ន​នេះ​មានការ​លើក​ឡើង​ថា មានការ​រីក​លូតលាស់​យ៉ាង​ខ្លាំង​សម្រាប់​កសិករ​អូស្ត្រាលី​ដែល​អតិថិជន​អាស៊ី​បាន​ផ្លាស់​ប្តូរ​មុខទំនិញ​ពី​អាហារ​ទៅ​ជា​សាច់ និង​ផលិតផល​ទឹកដោះគោ មក​ជា​របស់​ប្រើប្រាស់​ថ្លៃ​ជាង​មុន​វិញ ។

ធនាគារិក​ផ្នែក​កសិពាណិជ្ជកម្ម​នៃ​ធនាគារជាតិ​អូស្ត្រាលី​កត់​សម្គាល់ថា ចិន​គឺជា​ស្ពាន​ចម្លង​ចំពោះ​របប​អាហារ​ដែល​មាន​មូលដ្ឋាន​កាបូន​ហៃ​ដ្រា​តទៅ​អាហារ​ប្រូ​តេ​អីុ​ន ។ សព្វ​ថ្ងៃនេះ សារជាតិ​ប្រូ​តេ​អីុ​ន​ភាគច្រើន​ចេញពី​សត្វ​ជ្រូក​និង​មាន់ ប៉ុន្តែ​សាច់​គោ​នឹង​កាន់តែ​មាន​សារសំខាន់​បន្ថែម​ទៀត ។ ម្យ៉ាងទៀត ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ក៏​នឹង​ទទួល​បាន​ជោគជ័យ​មួយ​ដែរ ជា​ពិសេស បើ​យើង​អាច​ចម្លង​ប្រភេទ​មុខទំនិញ​ដែល​ជោគជ័យ​នៃ​ទឹកដោះគោ​ណូ​វែ​ល​សូ​ឡង់ ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​ចិន ។

ការ​នាំ​ចេញ​សាច់​តែ​មួយ​មុខ​បាន​កើនឡើង​៤៣% ឬ​ស្មើនឹង​១៤​ប៊ី​លាន​ដុល្លារ​អូស្ត្រាលី គិត​មក​ត្រឹម​ខែមិថុនា​កន្លង​មកនេះ ក៏​មានការ​ជួយ​ជំរុញ​តាម​រយៈ​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក ដោយសារ​គ្រោះ​រាំង​ស្ងួត​ផង​ដែរ ។ នេះ​បើ​តាម​ការ​អះអាង​ពី​ក្រុមប្រឹក្សា​ស្បៀងអាហារ​អូស្ត្រាលី​បញ្ជាក់​នៅ​ក្នុង​របាយការណ៍ ។

ការ​នាំ​ចេញ​កើនឡើង​នាំ​ឲ្យ​ក្រុមហ៊ុន​កសិកម្ម​អូស្ត្រាលី ក្លាយជា​អ្នក​ផលិត​សាច់​គោ​ធំ​ជាងគេ​បំផុត​របស់​ជាតិ​ងាក​មក​ទទួល​បាន​ប្រាក់​ចំណេញ​។ បើ​តាម​ការ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ចេញផ្សាយ​លទ្ធផល​មួយ​ឆមាស​នៃ​ឆ្នាំ​នេះ ។

ចំណែក​ធនាគារ​បម្រុង​អូស្ត្រាលី​បាន​រក្សា​អត្រា​ការ​ប្រាក់​នៅ​ត្រឹង​កាលពី​ដើមខែ​នេះ បន្ទាប់​ពី​កាត់​បន្ថយ​មក​នៅ​ត្រឹម​កម្រិត​ទាប​២%​ក្នុង​ខែឧសភា ដែល​កាត់​បន្ថយ​អត្រា​តម្លៃ​រូបិយប័ណ្ណ​បរទេស ធៀប​នឹង​ដុល្លារ​អូស្ត្រាលី ។

ការ​ធ្លាក់​ចុះ​១៥% នៅ​ក្នុង​តម្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាលពី​១២​ខែ​មុន បាន​ធ្វើ​ឲ្យ​ផលិតករ​ក្នុងស្រុក​ប្រកួតប្រជែង​កាន់តែ​ច្រើន​ឡើង​ក្នុង​ទីផ្សារ​ពិភពលោក ។
ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ៗ​នេះ​ជាមួយ​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង ក៏​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​អាស៊ី ក៏​ដូច​ជា​ការ​កាត់​បន្ថយ​តារាង​ពន្ធ​លើ​អាហារ​របស់​អូស្ត្រាលី​ផង​ដែរ ។

ស្រា​របស់​អូស្ត្រាលី ស្ថិត​ក្នុង​តម្រូវការ​ជាមួយ​ការ​នាំ​ចេញ​ប្រចាំឆ្នាំ​ស្មើនឹង​១៨% នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ស្បៀងអាហារ ។
អគារ​ឃ្លាំង​ស្រា​របស់​អូស្ត្រាលី គឺជា​កន្លែង​ផលិត​ស្រា​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក    ដែល​គេ​ប៉ាន់​ប្រមាណ   ថា អូស្ត្រាលី​នឹង​ក្លាយ ជា​អ្នក​ចែកចាយ​ធំ ជាងគេ​តែ​មួយ​គត់ ដែល​ទទួល​បាន​ប្រាក់​ចំណេញ​របស់​ខ្លួន នៅ​ខែមិថុនា ឆ្នាំ​២០១៧ ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​លើក​ឡើង​ថា ការ​បន្ថោក​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​នេះ គួប​ផ្សំ​នឹង​ការ​ប្រសើរ​ឡើង​នៃ​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​ទីផ្សារ និង​តម្រូវការ​ខ្លាំងក្លា​របស់​អតិថិជន​សម្រាប់​យីហោ​ស្រា​របស់​យើង ដែល​កំពុង​ចែកចាយ​ទៅ​គ្រប់​ផ្នែក ។

ចំពោះ​ផ្នែក​ភេសជ្ជៈ ការ​លក់​តាម​រយៈ​ការ​នាំ​ចេញ​ស្រា​បៀរ​ខ្ញី​របស់​ក្រុមហ៊ុន Bundaberg Brewed Drinks International បាន​កើនឡើង​ជិត​២០%​កាលពី​២​ឆ្នាំ​មុន ដែល​បច្ចុប្បន្ន​ស្មើនឹង​៣​ភាគ​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន ។

ចំណែក​ចំណូល​ប្រចាំឆ្នាំ​ចំនួន​១០០​លាន​ដុល្លារ​អូស្ត្រាលី និង​និ​យោ​ជិ​ក​២០០​នាក់ ក្រុមហ៊ុន​ផលិត​សម្បក​ដប​លក្ខណៈ​គ្រួសារ​នេះ​រំពឹង​ថា ការ​នាំ​ចេញ​របស់​ខ្លួន​នឹង​កាន់​ឡើង​ខ្ពស់​ជាង​ការ​លក់​ក្នុងស្រុក ៕