មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?


មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

សិល្បករ សិល្បការិនី​ជា​ច្រើន​ដួង ​​បាន​បញ្ចប់​ថ្នាក់​ថ្នាក់​បរិញ្ញាបត្រ ឬ​ អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​ក្នុង និង​ ក្រៅ​ប្រទេស។ មាន​សិល្បករ​ខ្លះ​បញ្ចប់​ ដោយ​ត្រូវ​​នឹង​ជំនាញ​របស់​ខ្លួន ហើយ​ក៏​មាន​សិល្បករ​​ជា​ច្រើន​ទៀត​មិន​ត្រូវ​ជំនាញ​​​បច្ចុប្បន្ន​របស់​ខ្លួន​ដែរ។

អានអត្ថបទ៖ ​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

 

ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ដឹង​ទេ​ថា​មាន​តារា​រូប​ណា​ខ្លះ​ទេ រៀន​ចប់​បរិញ្ញាបត្រ​ហើយ​ត្រូវ​នឹង​ជំនាញ​​របស់​ខ្លួន។ ខាង​ក្រោម ​គឺ​ជា​​ ឈ្មោះ​​​សិល្បករ សិល្បការិនី​ បាន​រៀន​ចប់​បរិញ្ញាបត្រ៖

 

១ កញ្ញា តេង លក្ខិណា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែកគ្រប់គ្រង​សណ្ឋាគារ និង ​ទេសចរណ៍ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​នាង​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម M ក្រោយ​ពី​ឈប់​ធ្វើ​ជា​ពិធីការិនី​នៅ​ស្ថានីយ​ទូរទស្សន៍ MYTV។

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

២ លោក អ៊ុន សិទ្ធា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ​វិចិត្រកម្ម (គំនូរ) ពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ។ បច្ចុប្បន្ន​​លោក​ជា​តារា​សម្ដែង​ឈាន​មុខ​ម្នាក់​ក្នុង​ប្រទេស​ កម្ពុជា។

 អានអត្ថបទ៖ ស្នាម​ញញឹម​តារាល្បី​ៗ ក្នុង​ថ្ងៃ​បើក​សម្ពោធ ETV ល្ងាច​មិញ​

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៣ កញ្ញា ដួង ហ្សូរីដា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ហើយ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ទូទៅ​ពី​សាកលវិទ្យាល័យ បៀល​ប្រាយ។ បច្ចុប្បន្ន​នាង​ជា​ពិធីការិនី និង​ជា​ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Model។

 

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៤ លោក លឹម ជា​ឡាយ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ បច្ចុប្បន្ន​លោក​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​តារា​ប្រុស​នានា​ក្នុង​ប្រទេស​ កម្ពុជា។

 អានអត្ថបទ៖ បញ្ជី​ឈ្មោះ​​តារា​ស្រី​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​សារព័ត៌មាន!​

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៥ កញ្ញា សុខ ពិសី បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក អក្សរ​សាស្ត្រ​អង់គ្លេស​ពី​ វិទ្យាស្ថាន​ភាសា​បរទេស (IFL)។ បច្ចុប្បន្ន​នាង​ជា​តារា​ចម្រៀង​ឈាន​​មុខ​ក្នុង​ផលិតកម្ម សាន់ដេ។

 មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៦ លោក ជា សុវណ្ណានរាហ៍ បាន​បញ្ចប់​បរិញ្ញាបត្រ​ពីរ​ក្នុង​ពេល​តែ​មួយ​ គឺ ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​មួយ​ទៀត​ផ្នែក គ្រប់គ្រង ​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​លោក​ជា​តារា​សម្ដែង និង​ជា​ពិធីករ​ប្រចាំ​ទូរទស្សន៍ MYTV។

 អានអត្ថបទ៖ កុំ​​ហួស​​ចិត្ត​អី ៧០ ​លាន​ដុល្លារ​ថត​រឿង “​មហា​អាណាចក្រ​ខ្មែរ” បាត់​ស្រមោល​​ពី​​​កម្ពុជា​​ហើយ!

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៧ អ្នក​នាង ឈិត សុជាតា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក គ្រប់គ្រង​សណ្ឋាគារ និង​ទេសចរណ៍​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​​នាង​ជា​​ពិធីការិនី។

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៨ លោក អេឡិច ច័ន្ទត្រា បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ទីផ្សារ​ ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​លោក​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ក្នុង​ប្រទេស កម្ពុជា។

 អានអត្ថបទ៖ស៊ីន ស៊ីសាមុត​ និង ​គង់​ ណៃ​ ត្រូវ​គេ​​ប្រៀប​ធៀប​នឹង​សិល្បករ​ល្បី​លំដាប់​ពិភពលោក!

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

៩ កញ្ញា ជា រ៉ាក់​ម៉ូន ហៅ VJ Moon បាន​បញ្ចប់​បរិញ្ញាបត្រ ផ្នែក​សារព័ត៌មាន​ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ។ បច្ចុប្បន្ន​នាង​បម្រើ​ការងារ​ជា​ពិធីការិនី​ទូរទស្សន៍​ខ្សែ​កាប​ក្នុង​ស្រុក​មួយ។

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១០ ករុណា ពេជ្រ បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក កសិកម្ម​ ពី​សាកលវិទ្យាល័យ ភូមិន្ទ​កសិកម្ម។ បច្ចុប្បន្ន​លោក​ជា​តារា​ចម្រៀង​ឈាន​មុខ​ម្នាក់​ប្រចាំ​ផលិតកម្ម Town។

 មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១១ កញ្ញា ប៊ីរីយ៉ា បោះ​ជំហាន​ចូល​សិល្បៈ​ឆ្នាំ២០០៨ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​នាង​ជា​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Sun Model Cambodia។

អានអត្ថបទ៖ មើល​មុខ​មាន​តារា​សំណព្វចិត្ត​អ្នក​អត់ ​ល្បី​​ខាង​​ប្ដូរ​ផលិតកម្ម​ច្រៀង?

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១២ លោក ញឹម ចំរើន បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សកលវិទ្យាល័យ បៀល​ប្រាយ។ បច្ចុប្បន្ន​លោក​មិន​ទាន់​រក​ផលិតកម្ម​ច្រៀង​បាន​នៅ​ឡើយ​ទេ បន្ទាប់​ពី​ទ្រនំ Rock ដែល​លោក​ធ្លាប់​ជ្រកកោន​ត្រូវ​ផ្អាក​ដំណើរការ។

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

១៣ អ្នក​នាង កែវ ស្រីនាង បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក អក្សរ​សាស្ត្រ​អង់គ្លេស ពី​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ។ បច្ចុប្បន្ន​នាង​ជា​តារា​សម្ដែង​ឈាន​មុខ​ម្នាក់​ក្នុង​ចំណោម​តារា​ស្រី​នានា។

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១៤ ណាំ ប៊ុណ្ណារ័ត្ន បាន​បញ្ចប់​បរិញ្ញាបត្រ​ខាង​ភ្លេង ពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ។ បច្ចុប្បន្ន​លោក​ជា​តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ក្នុង​ផលិតកម្ម Twon។

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១៥ កញ្ញា រស់ សាវ៉ាតប៉ាទី បញ្ចប់​បរិញ្ញាបត្រ​ផ្នែក អក្សរ​សាស្ត្រ​អង់គ្លេស​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​នាង​ជា​តារា​សម្ដែង និង​ជា​ពិធីការិនី។

 មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១៦ លោក សួន ពិសិដ្ឋ បាន​​ទទួល​​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ដូរ្យតន្ត្រី ជំនាញ​និពន្ធ​បទ​ភ្លេង និង​ Piano ពី​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស កាណាដា។ បច្ចុប្បន្ន​លោក ជា​អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស។

 មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១៧ អ្នក​នាង សុខ សោម៉ាវត្តី បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក គ្រប់គ្រង​សណ្ឋាគារ​ពី​សាកលវិទ្យាល័យ ន័រតុន។ បច្ចុប្បន្ន​នាង​ជា​តារា​សម្ដែង និង​ជា​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ បាយ័ន។

អានអត្ថបទ៖ វីដេអូ​សិច តារា​ខ្មែរ​ល្បី​ឈ្មោះ ៥​ ដួង ធ្លាប់​ល្បី​ថា​​ធ្លាយ​!

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១៨ លោក ស៊ុក សុភា បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ បច្ចុប្បន្ន​លោក​ជា​តារា​សម្ដែង​ឈាន​មុខ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។

 

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

១៩ លោក ជា វណ្ណរិទ្ធ បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ បច្ចុប្បន្ន​លោក​​ជា​ពិធីករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ បាយ័ន។

 

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

២០ លោក អ៊ឹម ជីវ៉ា បញ្ចប់​បរិញ្ញាបត្រ បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ បច្ចុប្បន្ន​លោក​បម្រើ​ការងារ​​ជា​ពិធីករ។

 

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

២១ លោក ធីណារ៉ាក់ រតនា ហៅ VJ រតនា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។ បច្ចុប្បន្ន​លោក​ជា​ពិធីករ​ក្នុង​ស្ថានីយ​ទូរទស្សន៍ MYTV។

 

មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

២២ លោក វណ្ណា ពិសិដ្ឋ បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ព័ត៌មានវិទ្យា ពី​វិទ្យាស្ថាន ស៊ីតិក។ បច្ចុប្បន្ន​លោក​ជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម M។

 មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

នេះ​គ្រាន់​តែ​ជា​ឈ្មោះ​ត្រួសៗ​នៃ​សិល្បករ សិល្បការិនី​បាន​បញ្ចប់​បរិញ្ញាបត្រ​តែ​ប៉ុណ្ណោះ។ នៅ​មាន​តារា​ជា​ច្រើន​ទៀត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ហើយ​ខ្លះ​ទៀត​ក៏​បាន​បញ្ចប់៕

អត្ថបទ៖​ អ៊ីង សុឡា