[ព័ត៌មាន] Google នឹង បង្កើត បន្ទៈឈីបស្មាតហ្វូន ដោយខ្លួនឯង

[ព័ត៌មាន] Google នឹង បង្កើត បន្ទៈឈីបស្មាតហ្វូន ដោយខ្លួនឯងក្រុមហ៊ុន Google ត្រូវបាន គេរាយការណ៍មកថា នឹងដើរតាមគន្លងរបស់ Apple ដោយ ធ្វើការ រចនា បន្ទៈឈីប សំរាប់ស្មាតហ្វូន របស់ខ្លួន ដោយខ្លួនឯង បន្ទាប់មក រកក្រុមហ៊ុនផ្គត់ផ្គង់ទី 3 ដើម្បីអោយ ផលិតវាអោយ… នេះបើតាម The Information។ យុទ្ធសាស្ត្រនេះ​ អាចនឹងធ្វើអោយ ស្មាតហ្វូនដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android មានសមត្ថភាព កាន់តែខ្លាំងឡើង ជាងមុន ដើម្បីប្រកួតប្រជែងនឹង iPhone ហើយវា អាចនឹងជា ចម្លើយសំរាប់ Google ក្នុងការដោះស្រាយ បញ្ហាផ្នែករឹង បែកខ្ញែក នៅលើ ស្មាតហ្វូន Android។

នៅក្នុង កិច្ចពិភាក្សាមួយ ដ៏សម្ងាត់ តំណាងរបស់ ក្រុមហ៊ុន Google បានដាក់ចេញ ការរចនា និងស្ថាបត្យកម្ម របស់ បន្ទៈឈីប រួមទាំង គុណសម្បត្តិរបស់ អង្គគណនា ផងដែរ ហើយ Google ជឿថា ជាមួយបន្ទៈឈីបថ្មីនេះ​ ខ្លួន អាចនឹង បន្ថែមមុខងារថ្មីៗ នៅក្នុង Android នាពេល 2-3 ឆ្នាំខាងមុខនេះបាន៕
ប្រភព: The Information» ទំនាក់ទំនងពាណិជ្ជកម្ម: marketing@ioskhmer.com »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)