ក្លឹប​​​បាល់ទាត់​​​ភ្នំពេញ​​​ក្រោន​​​ព្យួរ​​​កីឡាករ​​​ និង​​​មន្ត្រី​​​ ព្រោះ​​​ការ​​​លេង​​​កំណត់​​​លទ្ធផល​​​ជាមុន​​​​​​

ក្លឹប​​​បាល់ទាត់​​​ភ្នំពេញ​​​ក្រោន​​​​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​មួយ​​​ដែល​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​ថា កីឡាករ​​​ប្រាំ​​​ពីរ​​​នាក់​​​និង​​​មន្ត្រី​​​បួន​​​នាក់​​​នៅ​​​ក្លឹប​​​បាល់ទាត់​​​ភ្នំពេញ​​​ក្រោន​​​​​​ដែល​​​ជា​​​ក្លឹប​​​បាល់​​​​​​ទាត់​​​ក្នុង​​​ស្រុក ត្រូវ​​​បាន​​​ព្យួរ​​​​​​​​​ជើង​​​ដោយ​​​មិន​​​កំណត់​​​​​​ពេល​​​​​​ដោយ​​​សារ​​​មាន​ការ​កំណត់​​​លទ្ធផល​​​បាល់​​​ទាត់។

សេចក្តី​ថ្លែងការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កីឡាករ​ យូគ អៈអារី ថោង ដា សារី មា៉ាត់​​​ណូរ៉ូទីន ទូច សុខហេង ង៉យ ​​​ស្រីុន ​​​សុះ ​​​ស៊ូហា​​​ណា និង​​​ កីឡាករ សាន ឧសភា​​​ រួម​ជាមួយ​​​នឹង​​​មន្ត្រី ងួន ចាន់សុធា ប៊ួយ ដារី សឺុ សីហា​​​ និង ​​​ទេស​​​ សុផាត បាន​​​បញ្ចុះ​​​បញ្ចូល​​​កីឡាករ​​​ក្នុង​​​ក្រុម​​​កុំ​​​ឲ្យ​​​លេង​​​អស់​​​ពី​​​សមត្ថភាព​​​ក្នុង​​​ពេល​​​ជាង​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ និង​មាន​ផែនការ​ធ្វើ​​​ឲ្យ​​​កីឡាករ​​​បរទេស​​​រង​​​របួស​ក្នុង​ពេល​ហ្វឹក​​​ហាត់។

លោក ឫទ្ធី សំណាង ប្រធាន​​​ក្លឹប​​​បាន​​​និយាយ​​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​នោះ​​​ថា”ខ្ញុំ​​​ពិត​​​ជា​​​សោក​​​សៅ​​​ខ្លាំង​​​ណាស់​​​ក្នុង​​​ការ​​​ប្រកាស​​​នូវ​​​ការ​​​ដាក់​​​ពិន័យ​​មិន​​​មាន​​​ពេល​​​កំណត់​​​មួយ​​​ ចំពោះ​​​សកម្មភាព​​​ទាំង​​​អស់​​​របស់​​​កីឡាករ​​​ប្រាំ​​​ពីរ​​​នាក់ និង​​​មន្ត្រី​​​បួន​​​នាក់​​​របស់​​​ក្លឹប​​​បាល់​​​ទាត់​​​ភ្នំពេញ​​​​​​ក្រោន”។

“ការ​​​ព្យួរ​​​ទាំង​​​នេះ​​​គឺ​​​មក​​​ពី​​​ការ​​​ប្រព្រឹត្ត​​​មិន​​​សមរម្យ​​​ និង​​​ការ​​​ល្មើស​​​ធ្ងន់ធ្ងរ​​​ ចំពោះ​​​កិច្ច​​​សន្យា​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ ដោយ​​​មាន​​​ការ​​​កំណត់​​​លទ្ធផល​​​បាល់​​​ទាត់ និង​​​បំផ្លាញ​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ក្លឹប​​​បាល់​​​ទាត់​​​ភ្នំពេញ​​​ក្រោន”។

បើ​​​ទោះ​​​ជា​មិន​​​ដែល​ចាញ់​​​ក្នុង​​​ការ​​​ប្រកួត​​​១៥លើក​​​ដំបូង​​​របស់​​​ខ្លួន​​​នៃ​​​រដូវ​​​ការ​​​​​​ប្រកួត​​​ក៏​​​ដោយ​​​ ក៏​​​ការ​ប្រកួត​ក្របខ័ណ្ឌ C-League champions បាន​ជួប​​​នឹង​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ក្នុង​​​រយៈ​ពេល​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ ដោយ​ក្រុម​​​ភ្នំពេញ​​​ក្រោន​​​ចាញ់​​​បី​​ប្រកួត​​​​​​ក្នុង​​​ចំណោម​​​ការ​​​ប្រកួត​​​ប្រាំ​​​ពីរ​​​​​​លើក​​​ចុង​​​ក្រោយ​​​របស់​​​ពួក​​​គេ៕និត​​​​​​​​​​​​​​

The post ក្លឹប​​​បាល់ទាត់​​​ភ្នំពេញ​​​ក្រោន​​​ព្យួរ​​​កីឡាករ​​​ និង​​​មន្ត្រី​​​ ព្រោះ​​​ការ​​​លេង​​​កំណត់​​​លទ្ធផល​​​ជាមុន​​​​​​ appeared first on ខេមបូឌា ដេលី.