​ឥទ្ធិពល​នៃ​ការ​បន់ស្រន់​មកលើ​ខួរក្បាល​

​ឥទ្ធិពល​នៃ​ការ​បន់ស្រន់​មកលើ​ខួរក្បាល​

​លោក​វេជ្ជបណ្ឌិត Andrew Newberg នៃ​មន្ទីរពេទ្យ Thomas Jefferson Hospital បាន​ធ្វើ​ការសិក្សា​ស្តីអំពី​ឥទ្ធិពល​នៃ​ការ​បន់ស្រន់​មកលើ​ខួរក្បាល​អស់​ពេល​២០​ឆ្នាំ​។ គាត់​បាន​រកឃើញថា ថ្វី​បើ​ការ​បន់ស្រន់​មិនមែន​ជា​ឱសថ​ព្យាបាល​ជំងឺ​មែន ក៏​ប៉ុន្តែ​អាច​ជួយ​ដល់​ការ​សះស្បើយ​ជំងឺ​បាន​។​

​តាមរយៈ​រូបភាព​ខាងលើ លោក​វេជ្ជបណ្ឌិត​បាន​បង្ហាញ​ថា វា​មាន​ភាពខុសគ្នា​រវាង​ខួរក្បាល​មនុស្ស​ដែល​មិន​បាន​បន់ស្រន់​អ្វី​ទេ ជាមួយនឹង​ខួរក្បាល​របស់​អ្នក​ដែល​បាន​បន់ស្រន់ ហើយ​នេះ​គឺជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់ថា ការ​បន់ស្រន់​អាចជួយ​ឱ្យ​ឆាប់​ជា​ពី​ជំងឺ​បាន​។​

​ខួរក្បាល​គឺជា​សរីរាង្គ​ដែល​សំខាន់​ជាងគេ ព្រោះ​ខួរក្បាល​ជា​អ្នក​ដែល​បញ្ជា​ទៅ​លើ​អ្វីៗ​ទាំងអស់ ជាពិសេស​គឺ​ការដកដង្ហើម ចង្វាក់បេះដូង​និង សម្ពាធ​ឈាម​រត់​។ នៅពេលដែល​គេ​បន់ស្រន់ សកម្មភាព​នេះ​ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​រាងកាយ ដូច្នេះ​វា​មាន​ឥទ្ធិពល​នៅ​ក្នុង​ការជួយ​ធ្វើឱ្យ​សះជា ផងដែរ​។​

​បើទោះជា​យ៉ាងណាក្តី យើង​បាន​ឃើញច្បាស់​ហើយ​ថា ការ​បន់ស្រន់​បាន​ជួយ​ធ្វើឱ្យ​យើង​មាន​ផា​សុកភាព​បាន​នៅពេលដែល​មាន​ស្ត្រេ​ស​។​

​លោក​វេជ្ជបណ្ឌិត Andrew Newberg បាន​ផ្តល់​យោបល់​ថា ត​ទៅ​មុខ​ទៀត​នេះ វា​គួរតែមាន​កិច្ចសហការ​គ្នា​រវាង​វេជ្ជសាស្ត្រ​នឹង​សាសនា​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។