​ធ្វើ​ដូចម្តេច​ដើម្បី​ឱ្យ​នៅ​មាន​ការបាត់​ការចងចាំ​បានល្អ​?

​ធ្វើ​ដូចម្តេច​ដើម្បី​ឱ្យ​នៅ​មាន​ការបាត់​ការចងចាំ​បានល្អ​?

​ការចុះ​ខ្សោយ​នៃ​ការចងចាំ​គឺជា​រោគ​សញ្ញា​មួយ​នៃ​វ័យ​ចំណាស់​។ វា​គឺជា​លទ្ធផល​នៃ​ពេលវេលា គឺថា​កាលណា​គេ​កាន់តែ​ចាស់​ទៅ សមត្ថភាព​ថែរក្សា​ការចងចាំ​ក៏​ថយ​ចុះ​ទៅ​ដែរ​។​

​ដើម្បី​ជួយ​ថែរក្សា​ការចងចាំ​ឱ្យ​នៅ​ល្អ សូម​សាកល្បង​ល្បិច​សាមញ្ញៗ​បែប​ធម្មជាតិ​ខាងក្រោម​នេះ​៖
១- បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និង​ទៀងទាត់​
​ខួរក្បាល​មាន​ទម្ងន់​ស្មើនឹង​២៣%​នៃ​ទម្ងន់​ខ្លួន​ទាំងមូល ហើយ​ត្រូវការ​២០%​នៃ​ថាមពល​ទាំងអស់​។ អាស្រ័យហេតុនេះ គេ​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ខួរក្បាល​ដំណើរការ​ទៅ​ល្អ​ប្រ    សើរ​។ សូម​បរិភោគ​អាហារ​ដែល​ល្អៗ​សម្រាប់​ខួរក្បាល រួម​មាន​ត្រី ប៉េង​ប៉ោះ គ្រាប់​ល្ពៅ និង​ស្ពៃ​ជា     ដើម​។​
 

២- គេង​ឱ្យបាន​គ្រប់គ្រាន់
​នៅពេល​យើង​គេង ខួរក្បាល​ចាប់​រៀបរយ​អ្វីៗ​ដែល​យើង​បានដឹង​បានឃើញ​នៅក្នុង​ពេល​ដឹងខ្លួន ដាក់បញ្ចូល​តាម​សណ្តាប់ធ្នាប់ សម្រាប់​ងាយ​រំឭក​ឡើងវិញ​។ កាលណា​យើង​គេង​មិនបាន​គ្រប់គ្រាន់​ទេ ខួរក្បាល​មិន​អាច​បំពេញ​ការងារ​នេះ​បាន ម្ល៉ោះហើយ​ក៏​ធ្វើឱ្យ​ការចងចាំ​ចុះថយ ផងដែរ​។​
 

៣- ការ​ហាត់ប្រាណ ឬ​លេង​កីឡា
​ការ​ហាត់ប្រាណ ឬ​លេង​កីឡា​ជួយ​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ និង​ធ្វើឱ្យ​ខួរក្បាល​មាន​សុខភាព​ល្អ ផងដែរ​។​
 

៤- ផឹកទឹក​ឱ្យបាន​ច្រើន ជាពិសេស​ភេសជ្ជៈ​ក្តៅៗ ដូចជា​តែ កាហ្វេ ដែល​ភ្ញោ​ច​ខួរក្បាល​ឱ្យ​ចង​ចាំ​បាន​ល្អប្រសើរ​។​
 

៥- ជៀសវាង​ការ​សេពសុរា ព្រោះ​វា​មូលហេតុ​ចម្បង​នៃ​ការបាត់​ការចងចាំ​។​
 

៦- លេប​វីតាមីន​បន្ថែម ជាពិសេស​គឺ​អាស៊ីតហ្វូលិ​ក ដែល​ជួយ​ដល់​ការចងចាំ​។​
 

៧- កាត់បន្ថយ​ស្ត្រេ​ស ដោយ​ការ​បន្ធូរ​អារម្មណ៍ និង​សមាធិ​។​
 

៨- លេងល្បែង​ឱ្យបាន​ច្រើន ដូច​ជា​ពាក្យ​ខ្វែ​ង និង​ល្បែង​ល្បងប្រាជ្ញា​ផ្សេងៗ ។​ល​។​
 

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។