ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​របស់​ខ្ទឹមបារាំង​

ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​របស់​ខ្ទឹមបារាំង​

​ខ្ទឹមបារាំង​គឺជា​គ្រឿងទេស​មួយ​ដែល​គ្រប់​ជាតិ​សាសន៍​ទាំងអស់​លើ​ពិភពលោក​នេះ​ប្រើ​នៅ​ក្នុង​ការរៀបចំ​ម្ហូបអាហារ​បរិភោគ​។ មិនតែប៉ុណ្ណោះ ខ្ទឹមបារាំង​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​មួយ​ផង​ដែរ​។​

​ខ្ទឹមបារាំង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​។ វា​គឺជា​ឱសថ​ប្រឆាំងនឹង​ការ​រលាក និង​ជា​អង់​ទី​ប៊ីយ៉ូ​ទិ​កធ​ម្ម​ជាតិមួយ​។ វា​សម្បូរ​ទៅដោយ​អូ​មេហ្គា​៣​ដែល​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល និង​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូម​ដែល​ជួយ​បញ្ចេញ​ជាតិ​អំបិល​ដែល​លើស​ពី​ក្នុង​រាងកាយ​មក​ខាងក្រៅ​។

​ខ្ទឹមបារាំង​អាចជួយ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​មហារីក​បាន ហើយ​ក៏​ជួយ​ធ្វើឱ្យ​ចលនា​ឈាម​រត់​ល្អប្រសើរ​ផងដែរ អាស្រ័យ​ដោយ​សកម្មភាព​រួម​ផ្សំគ្នា​រវាង​អង់​ទី​អុក​ស៊ីដង់​និង​សមាសភាគ​ស្ពាន់ធ័រ​របស់​វា​។ ម្យ៉ាងទៀត​ខ្ទឹមបារាំង​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​រីកធំឡើង​កាលណា​ចូល​ទៅ​ដល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ម្ល៉ោះហើយ​ធ្វើឱ្យ​យើង​មិន​សូវ​ឃ្លាន​អាហារ​ពេក ដែល​ជា​ការ​អាចឱ្យ​បញ្ចុះ​ទម្ងន់ បាន​។ គេ​ប្រើ​ទឹក​ខ្ទឹមបារាំង​សម្រាប់​ធ្វើឱ្យ​សក់​ដុះ​ក្រាស់​ល្អ មិន​ជ្រុះ​។​

​ក្រៅពីនោះ ខ្ទឹមបារាំង​នៅមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត ដូចជា​៖
១- ខ្ទឹមបារាំង​កំចាត់​ជាតិពុល​
​ខ្ទឹមបារាំង​សម្បូរ​ទៅ​ដោយ​អាស៊ីតអាមីណេ​ដែល​មាន​ជាតិ​ស្ពាន់ធ័​រ គឺ​méthionine និង​cystine ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅ​ក្នុង​ការ​កំចាត់​ជាតិពុល​ជា​លោហៈ​ធ្ងន់​។ វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន​C ផងដែរ ដែល​ល្អ​ក្នុងការ​កំចាត់​សំណ អា​សឺ​និក និង​កាត់​មី​ញ៉ូម​។​
​ដើម្បី​សម្អាត​រាងកាយ​របស់​អ្នក​ពី​ជាតិពុល សូម​បរិភោគ​ខ្ទឹមបារាំង​ឆៅ​។​
 

២- ខ្ទឹមបារាំង​ជួយ​ធ្វើឱ្យ​សីតុណ្ហភាព​រាងកាយ​ថយចុះ​
ចូរ​កាត់​ខ្ទឹមបារាំង​ដាក់ចូល​ទៅក្នុង​ស្រោមជើង រួច​ពាក់​ស្រោមជើង​នោះ​ចំនួន​៣០​នាទី ឬ​លើសពីនោះ​។ សីតុណ្ហភាព​រាងកាយរ​បស់​អ្នកនឹង​ថយចុះ​គួរឱ្យកត់សំគាល់​។​
 

៣- ខ្ទឹមបារាំង​ជួយ​បំបាត់​ការ​ហ៊ឹង​ត្រចៀក​បាន​
ចូរ​កាត់​ខ្ទឹមបារាំង យក​តែ​បណ្តូល​ខាងក្នុង យកមក​ដាក់​ក្នុង​រន្ធ​ត្រចៀក​ខាងក្រៅ តែ​កុំ​រុញ​ចូល​ទៅក្នុង​ខ្លាំងពេក​។ ទុក​ដូច្នេះ​អស់​ពេល​១​យប់ ដល់​ព្រឹក​ឡើង​វា​នឹង​ធ្វើឱ្យ​បាត់​ហ៊ឹង​ត្រចៀក​បាន​។​
 

៤- ខ្ទឹមបារាំង​ព្យាបាល​រលាក​
កាត់​ខ្ទឹមបារាំង​មួយ​ចំណិត រួច​យក​វា​មក​ដាក់​ផ្កាប់​ពីលើ​កន្លែង​រលាក វា​នឹង​ធ្វើឱ្យ​អន់​ឈឺចាប់​ក្នុងពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ​។ អ្នក​ក៏​អាច​បក​យក​សន្ទះ​ស្តើង​ដែល​ខ័ណ្ឌសាច់​ខ្ទឹមបារាំង មក​បិទ​ពីលើ​កន្លែង​រលាក​បានដែ​រ​។​
 

៥- កាត់បន្ថយ​ការឈឺចាប់​ដោយ​ឃ្មុំ​ឬ​ស្រាំងទិច​
កាលណា​មាន​ឃ្មុំ​ឬ​ស្រាំង​ទិច ចូរ​ចាប់ដក​ទ្រនិច​ចេញ​សិន​ទៅ រួច​កាត់​ខ្ទឹមបារាំង​ជា​ពីរ យក​មក​ត្រដុស​ពីលើ​កន្លែង​ដែល​ឃ្មុំ​ឬ​ស្រាំងទិច​នោះ​។ អ្នកនឹង​អន់​ឈឺចាប់​ក្នុងពេល​ប្រមាណ​ជា​១០​នាទី​ក្រោយមក​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។