​ប្រពៃណី​បណ្តែតប្រទីប​នៅ​វត្ត​អារញ្ញ​សាគរ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ប្រារព្ធ​រៀងរាល់ឆ្នាំ​

សៀមរាប: ជា​រៀងរាល់ឆ្នាំ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប តែងតែ​ប្រារព្ធ​កម្មវិធី​បណ្តែតប្រទីប​ជ្វាលា​យ៉ាង​អធិកអធម ដោយមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​តែងតែ​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​១​រោច ខែអស្សុជ ពោលគឺ​បន្ទាប់ពី​ចេញ​ព្រះវស្សា​បាន​១​ថ្ងៃ ក្នុងន័យ​សំខាន់​គឺ​សូម​ស្មា​លា​ឬ​សូម​ខមាទោស​ពី​ព្រះ​គង្គា ព្រះពាយ ព្រះធរណី ព្រះ​ពៃស្រពណ៍ (​ព្រះ​នៃ​ស្រូវ​) អំពើ​បាប​ទាំងឡាយ ដែល​មនុស្ស​ប្រព្រឹត្ត​ដោយ​អ​ចេតនា​ក្តី​ឬ​ចេតនា​ក្តី​។ ពិធី​នេះ​ក៏មាន​អត្ថន័យ​ដូចគ្នា​នឹង​ពិធីបុណ្យ​អ៊ុំ​ទូក​នៅ​ក្រុងភ្នំពេញ​ដែរ គ្រាន់តែ​នៅទីនេះ គេ​ធ្វើ​ពិធី​បណ្តែតប្រទីប​មុន​។​

​តាម​ការរៀប​រាប់រប​ស់​ក្រុមការងារ​ស្រាវជ្រាវ​បេតិកភណ្ឌ​អរូបី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ថា ពិធី​នេះ​ចាប់​ផ្តើមឡើង​នៅពេល​រសៀល​។ ដំបូង​ឡើយ​គេ​ធ្វើ​ពិធី​ក្រុង​ពាលី បំបួស​ភ្នំខ្សាច់ រួច​ធ្វើ​ពិធីបួងសួង​អញ្ជើញ​ទេវតា​គ្រប់​ទី​ស្ថាន​ឱ្យមក​គង់​ក្នុង​បរិវេណ​ពិធី​ដែល​គេ​រៀបចំ​នៅ​សាលាសំណាក់​យាយ អេង តាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម​។​

​បន្ទាប់មក​នៅ​ម៉ោង​៧​ល្ងាច គេ​ចាប់ផ្តើម​ដង្ហែ​ប្រទីប​ចេញពី​វត្ត​អារញ្ញ​សាគរ​មក​សាលាសំណាក់​យាយ អេង​។ នៅក្នុង​ប្រទីប​នោះ​មាន​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌​ល្អគន់​គួរ​ទាក់ភ្នែក ហើយ​នៅលើ​រទេះ​ដង្ហែ​ប្រទីប​នោះ គេ​ដាក់​ក្មេងប្រុស​ស្រី​៤​នាក់​ស្លៀកពាក់​តុបតែង​ទ្រង់គ្រឿង​យ៉ាង​ស្រស់ស្អាត រួមទាំង​មាន​រៀបចំ​គ្រឿង​រណ្តាប់ ចង្ក្រាន គ្រឿង​ដាំ​ស្ល មុង កន្ទេល ខ្នើយ និង​របស់​ជាច្រើន​ទៀតផង​ដែរ​។ ចំណែក​ក្បួន​ដង្ហែ គេ​រៀបចំ​ជា​ក្រុម​ភ្លេងពិណពាទ្យ​នាំមុខ បន្ត​ដោយ​ក្រុម​ភ្លេង​ឆៃយ៉ាំ រួចមក​ប្រទីប ហើយ​នឹងមាន​ក្រុម​ភ្លេង​សម័យថ្មី​សម្រាប់​រាំលេង​កម្សាន្ត​ពីក្រោយ​ក្បួន​ដង្ហែ​ទៀត​។​

​ពេល​ប្រទីប​ដង្ហែ​ទៅដល់​សាលាសំណាក់​យាយ អេង ព្រះសង្ឃ​សូត្រ​ជយ​ន្តោ ប្រោះ​ទឹកមន្ត រួចហើយ​ទាំង​អាចារ្យ ព្រះសង្ឃ និង​អ្នកភូមិ​មកសុំ​ខមាទោស ស្មា​លា​បាបកម្ម​ដែល​ខ្លួន​បាន​មាក់ងាយ ឬ​ប្រមាថ​ដោយ​ប្រការ​ណាមួយ​នោះ​នៅ​ជុំវិញ​ប្រទីប ហើយ​សុំ​ឲ្យ​ព្រះ​គង្គា ព្រះពាយ ព្រះធរណី ព្រះ​ពៃស្រពណ៍​ជួយ​បញ្ចៀស​ឧបទ្រពចង្រៃ​កុំបី​ឲ្យ​កើតមាន​ដល់​ភូមិករ​ទាំងមូល​។ លុះ​សូត្រមន្ត​ចប់សព្វគ្រប់ ទើប​បណ្តែតប្រទីប​នោះ​ទៅ​។​

​ពី​ដើម​មិញ ពេល​ដង្ហែ​ប្រទីប​ម្តងៗ គេ​មិន​ដង្ហែ​តាម​ផ្លូវគោក​ដូច​សព្វថ្ងៃ​ទេ គឺ​គេ​ដង្ហែ​ដោយ​ប្រើ​ទូក​ហែ​ចេញពី​វត្ត​អារញ្ញ​សាគរ​តាម​បណ្តោយ​ស្ទឹង​សៀមរាប​ទៅ​បណ្តែត​នៅ​ទន្លេសាប​។ នាពេលនោះ គេ​ក៏មាន​បណ្តែតប្រទីប​តូចៗ​តាម​ផ្ទៃ​ទឹក​ភ្លឺ​ច​ញ្ចា​ច​គួរឱ្យ​ពេចពិល​រមិលមើល​ណាស់ដែរ​។​

​ប្រពៃណី​បុណ្យ​បណ្តែតប្រទីប​ជាម​រតក​វប្បធម៌​ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​តាំងពីដើម​រៀងមក ហើយក៏​ក្លាយជា​ទំនៀម​ទៀម​ជាប់​នឹង​ជីវភាព​ប្រចាំថ្ងៃ​នៃ​អ្នកស្រុក​តំបន់​នេះ​។ បើ​ថ្ងៃ​ណាមួយ អ្នកស្រុក​ទីនេះ​លែង​នឹកនា​ចង់​ធ្វើ​បន្ត​ទេ វា​ក៏​គង់តែ​បាត់បង់​ដោយ​ឯកឯង ហើយ​អាច​បាត់​ជា​រហូត​ផង​ក៏​ថា​បាន​។ ហេតុនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ប្រមូល​ចងក្រង​ទុកជា​ឯកសារ​ដើម្បី​ផ្សព្វផ្សាយ​ដល់​គ្រប់គ្នា​ឲ្យ​យល់​អំពី​តម្លៃ​ប្រពៃណី​មួយ​នេះ ហើយ​វា​នឹង​ក្លាយជា​ផ្នែក​មួយ​សម្រាប់​ទាក់ទាញ​ទេសចរ​ដែល​ចង់​មក​ទទួល​បទពិសោធន៍​ផ្នែក​វប្បធម៌​ពី​កម្ពុជា​ផងដែរ​៕​