ស្ត្រី​ម្នាក់​ត្រូវគេ​បោក​យកប្រាក់​អស់​ចំនួន​៥០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​១​គ្រឿង​នៅមុខ​មន្ទីរពេទ្យ​លោកសង្ឃ

ភ្នំពេញ:  ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ ប្រើល្បិច​បោក​យកប្រាក់​អស់​ចំនួន​៥០​ម៉ឺន​រៀល និងទូរស័ព្ទដៃ​១​គ្រឿង ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា ឆ្នាំ​២០១៥ចំណុច​មុខ​ពេទ្យ​លោកសង្ឃ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ស្ត្រី​ដែល​ត្រូវគេ​ប្រើល្បិច​បោក យកប្រាក់​និង​ទូរស័ព្ទដៃ​នោះ​មានឈ្មោះ ឆៃ ស៊ា​ង​លីអាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​គោក​បញ្ជ​ន់ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែនជ័យ មាន​ស្រុកកំណើត ស្រុក​គង​មាស ខេត្តកំពង់ចាម​។​

 ចំណែក​ជនសង្ស័យ​ដែល​ឆបោក​នោះ​មិន​ស្គាល់​អត្ត​ស​ញ្ញណ​ទេ​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បានអោយ​ថឹ​ង​ថា កាល​ពីមួយ​សប្តាហ៍​មុន រូបនាង​បានស្គាល់​បុរស​ជា​ជនសង្ស័យ​នោះ តាម​ទូរស័ព្ទ​ហើយ​ជនសង្ស័យ​ក៍បាន​ណាត់រូបនាង អោយមក​ជួប​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​លោកសង្ឃ កន្លែង​ហេតុ​ដោយ​គេអះអាងថា រូបគេ​ជា​សមត្ថកិច្ច ដែល​ចុះមក​ចាប់​គ្រឿងញៀន​នៅ​ភូមិ​ត្រ​ពាំ​ឈូក​នេះពេលនោះ​នាង​ក៏បាន​មកជួប​ជនសង្ស័យ​តាម​ការ​ណាត់ ពេល​ជួបគ្នា​ជនសង្ស័យបាន​ប្រាប់​ទៅ​ស្ត្រី​រងគ្រោះ​ថា អោយប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​សិន​មក​ខ្ញុំយកទៅ​ទិញ​ទូរ​ទឹកកក​និង​ទូរទស្សន៍ យកទៅដាក់​នៅ​បន្ទប់​របស់​នាង ដោយ​ទុកចិត្តថា​គេ​ជា​សមត្ថកិច្ច​នាង​ក៍បាន​អោយប្រាក់​ទៅ​ជនសង្ស័យ​ចំនួន​៥០​ម៉ឺន​រៀល ហើយ​ជនសង្ស័យ​ក៍​ធ្វើជា​ខ្ចី​ទូរស័ព្ទដៃ​ម៉ាក​ណូគា​១​គ្រឿង ទៀតថា​ខ​ល​ទៅរក​មិត្ត​ភ​ក្ក័ហើយក៏​ដើរចេញ​ទោ​បាត់​តែម្តង​។

​ហើយ​ពេលនោះ​នាង ក៏បាន​អង្គុយចាំ​នៅ​ហាង​កាហ្វេ​អស់​ជាច្រើន​ម៉ោង នៅតែមិនឃើញ​ជនសង្ស័យ​ត្រឡប់មក​វិញទៀត ទើប​ដឹងថា​នាង​ត្រូវ​ជនសង្ស័យខាងលើ​នោះ​ឆបោក ហើយ​នាង​បានត្រឹមតែ​អង្គុយ​យំ និង​ត្រឡប់ទៅផ្ទះវិញ ដោយ​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​ទេ​៕

ស្ត្រី​ម្នាក់​ត្រូវគេ​បោក​យកប្រាក់​អស់​ចំនួន​៥០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​១​គ្រឿង​នៅមុខ​មន្ទីរពេទ្យ​លោកសង្ឃ