នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នឹងមិន​អត់អោន​ចំពោះ​ខ្មាន់កាំភ្លើង​ ​ដែល​បាញ់សម្លាប់​នគរ​បាល និង​មេព្រៃ នៅ​ខេត្តព្រះវិហារ​

​ព្រះវិហារ: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​និយាយថា​នឹងមិន​អត់អោន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដល់ ឬ​សគល់​ចំពោះ​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​មន្ត្រីនគរបាល និង​រដ្ឋបាល​ព្រៃឈើ ដែលមាន​ភារកិច្ច ទប់ស្កាត់​បង្ក្រាប​ព្រៃឈើ ដែល​ត្រូវបាន​បាញ់សម្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​និយាយ​យ៉ាង​ដូច្នេះ​ប្រាប់​អ្នកកាសែត កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈពេលដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណ​ក្ខ​ន្ធ័ និង​បំពាក់​ឋានន្ត​រសិក្ក​ដល់​មន្ត្រីនគរបាល ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ សម្លាប់​នៅ​តំបន់​ព្រៃ នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​និយាយ​យ៉ាង​ដូច្នេះ​ទៀតថា ជនរងគ្រោះ គឺ​បាន​សហការគ្នា​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ ដោយ​ពួកគេ​គ្មាន​កំហុស​ទេ ប៉ុន្តែ​ខ្មាន់កាំភ្លើង​បាន​យក​កាំភ្លើង​ទៅ​បាញ់សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល និង​ទាហាន ខណៈពេលដែល​ពួកគេ​កំពុង​ដេក​ប្រ ចាំ​ការ​នៅ​កន្លែងកើតហេតុ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​មានប្រសាសន៍​ទៀតថា លោក​ក៏បាន​បញ្ជា​ទៅ​ស្នងការ នគរបាល​ខេត្តព្រះវិហារ ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់ ហើយ​ជាក់​លាស់​ធ្វើយ៉ាងណា​ស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​ឈានទៅរក​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ដោយ​មិន​លើកលែង​ឲ្យ​បានឡើយ ទោះបីជា​យ៉ាងណាក៏ដោយ​។​
​    ​
​ក្នុងនាម​លោក​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ លោក​និយាយថា​អ្នកប្រព្រឹត្ត​បទល្មើស ត្រូវតែ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ព្រោះថា មន្ត្រី​រងគ្រោះ​ទាំងអស់​ពួកគេ​ជា ជនរងគ្រោះ មិនមាន​កំហុស​ទេ ហើយ​ពួកគេ​ថែមទាំង​ជា​អ្នកការពារ​ទប់ស្កាត់​នូវ​ព្រៃឈើ ធ្វើ​ទៅតាម ច្បាប់​តែប៉ុណ្ណោះ ចុះ​ហេតុអ្វី​បានជា​ជនដៃដល់​ប្រើ​ច្បាប់​ព្រៃ​សម្លាប់​មនុស្ស​ស្លូតត្រង់​យ៉ាង​ដូច្នេះ​។​
​    ​
​សូមបញ្ជាក់ថា កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ ស្ថិតនៅ​ចំណុច​និយាម​កា VA25658-50914 ភូមិសាស្ត្រ​ភូមិ​របុញ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិ ហារ មាន​ខ្មាន់កាំភ្លើង​មួយក្រុម​បានធ្វើ​សកម្មភាព​បាញ់រះ យ៉ាងរ​ងើ​ល​ទៅលើ​ជនរងគ្រោះ​ចំនួន​៤​នាក់ ដែល​ពួកគេ​កំពុង​លង់លក់​នៅក្នុង​អង្រឹង បន្ទាប់ពី​បាញ់រះ​រួច ជនដៃដល់​បាន​រត់គេចខ្លួន​អស់ ដែល​បន្សល់​ឲ្យ​ជនរងគ្រោះ​ចំនួន​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង ម្នាក់​រងរបួស និង​ម្នាក់ទៀត​បាន​រត់ គេចខ្លួន​រួច​។ ការកើត​ហេតុនេះ ខណៈពេលដែល​ពួកគេ​សហការ​ការពារ​ព្រៃឈើ​នៅ​ទីនោះ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ី គិរី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះដែរ​ថា ជនរងគ្រោះ​ទាំងនោះ​រួមមាន​១.​ឈ្មោះ សៀង ណា​រ៉ុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ស្លាប់​, ទី​២.​លោក​ព្រិន្ទបាលទោ សាប់ យស់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រីនគរបាល​ស្រក​ឆែប​បាន​ស្លាប់​, ទី​៣.​ឈ្មោះ ភេទ សុ​ភ័​ណ្ឌ ភេទ​ប្រុស អា យុ​៣០​ឆ្នាំ ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​១០៥ បាន​រងរបួស និង​ទី​៤.​ឈ្មោះ ឃឹម ចិន្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​វរ​សេនា​តូច​លេខ​៣៩៤ បាន​រត់​រួច​។​
​    ​
​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៤ តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ រួម​ដំណើរ​ដោយ មេបញ្ជាការរង​នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ី គិរី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័ និង​បំពាក់​ឋានន្ត​រសិក្ក​ថ្នាក់​អនុសេនីយ៍ត្រី ដល់​សព​លោក សាប់ យស់ នៅ​គេហដ្ឋាន​សព​ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​។​
​    ​
​ក្នុង​ឳ​កាស​គោរព​វិញ្ញាណ​ក្ខ​ន្ធ័​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​ថិ​វ​កា ចំនួន ៤​លាន​រៀល​, អង្ករ​ចំនួន ៦​ការុង​, ត្រីខ​ចំនួន ៤​កេស​ធំ​, មី​ចំនួន ២​កេស​ធំ និង​ទឹក​សុទ្ធ​ចំនួន​១០ យួរ ប្រគល់ជូន​គ្រួសារ​សព ដើម្បី​ចាត់ចែង​ក្នុង​ពិធី​បុណ្យសព​។ ជាមួយគ្នា​នោះ ថវិកា​មិត្ត​នគរបាលជាតិ​ចំនួន ៤​លាន​រៀល ក៏​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ផងដែរ​៕

​រូបភាព​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ធ័​មិត្ត​នគរបាល​ដែល​ខ្មាន់កាំភ្លើង​បាញ់ សម្លាប់​ដោយ​លោក​និយាយថា នឹងមិន​អត់អោន​ឲ្យ​ដល់​ខ្មាន់កាំភ្លើង​ឡើយ​៕

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នឹងមិន​អត់អោន​ចំពោះ​ខ្មាន់កាំភ្លើង​ ​ដែល​បាញ់សម្លាប់​នគរ​បាល និង​មេព្រៃ នៅ​ខេត្តព្រះវិហារ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នឹងមិន​អត់អោន​ចំពោះ​ខ្មាន់កាំភ្លើង​ ​ដែល​បាញ់សម្លាប់​នគរ​បាល និង​មេព្រៃ នៅ​ខេត្តព្រះវិហារ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នឹងមិន​អត់អោន​ចំពោះ​ខ្មាន់កាំភ្លើង​ ​ដែល​បាញ់សម្លាប់​នគរ​បាល និង​មេព្រៃ នៅ​ខេត្តព្រះវិហារ​