នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ប្រគល់​អង្រឹង ១១០ និង​អាវ​ភ្លៀង ១១០ ជូន​ដល់​ប្រជា​ការពារ​ក្នុង​សង្កាត់​ជ្រាវ​

​សៀមរាប: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា មេបញ្ជាការរង នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង ជា​តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​នាំយក​នូវ​អង្រឹង​ចំនួន​១១០ និង​អាវ​ភ្លៀង​ចំនួន​១១០ ទៅ​ប្រគល់ជូន​ដល់​ប្រជា​ការពារ​របស់​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅក្នុង​ទី​អារាម​វត្ត​ព្រិ​ន្ទ ក្នុង​សង្កាត់​ជ្រាវ ខេត្តសៀមរាប ក្នុង​ឳ​កាស​នោះ​មានការ​ចូលរួម​ពី​លោក គី ឫទ្ធី អនុប្រធាន​សាលាដំបូង ខេត្តសៀមរាប​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​បញ្ជាក់ថា អង្រឹង និង​អាវ​ភ្លៀង​ខាងលើ គឺ​ត្រូវបាន​ក្រុមប្រឹក្សា​សង្កាត់ ប៉ុស្តិ៍នគរបាល​សង្កាត់ និង​ប្រជា​ការពារ​សង្កាត់​ជ្រាវ​ទាំងមូល​ស្នើសុំ​មក​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ ខណៈពេលដែល​នាយ​ចូលរួម ក្នុង​ពិធី​ប្រគល់​ឡាន​មួយគ្រឿង ដល់​ព្រះសង្ឃ​វត្ត​ព្រិ​ន្ទ និង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​សង្កាត់​ជ្រាវ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បានបញ្ជាក់​ទៀតថា យោងតាម​ការស្នើសុំ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានសម្រេច​ជូន​ភ្លាមៗ​ដោយ​មិន​បង្អង់ ដើម្បី​ជូន​ដល់​ប្រជា​ការពារ​ទាំងអស់​យក ទៅប្រើ​ប្រាស់​តាម​ការចាំបាច់​ក្នុងការ​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ មាន​ស្ថេរភាព​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា ក្នុង​ឳ​កាស​នោះ ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ជូន​ដល់​អាជ្ញាធរ ប៉ុស្តិ៍នគរបាល និង​ប្រជា​ការពារ​ក្នុង​សង្កាត់​ជ្រាវ​ទាំងមូល ត្រូវ​សហការគ្នា ជំរុញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មាន​ចំនួន ៩​ចំណុច ធ្វើយ៉ាងណា​ឲ្យ ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ប្រជាជន​រស់នៅ​បាន​សុខសាន្ត​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​ប្រាប់​ដល់​ក្រុមមន្ត្រី​ទាំងនោះ​ថា ការងារ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន និង​ក្មេង​ទំនើង​ក្នុង​មូលដ្ឋាន មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ និង បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត មកលើ​សមត្ថកិច្ច​រប​ស់​យើង​នៅ​មូលដ្ឋាន ជាពិសេស​ក្តាប់​ឲ្យ​បាន​នូវ​មុខសញ្ញា ដែល​ពួកគេ​ត្រៀម​នឹងធ្វើ​សកម្មភាព ដើម្បី​ធ្វើ ឲ្យ​សង្គម​របស់​យើង​មាន​ភាពចលាចល ហើយ​អាច​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​មិនចាំបាច់​ឲ្យ​ក្រុម​ជន សង្គមងងឹត​ធ្វើ​សកម្មភាព​បាន​មុន​ឡើយ​៕

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ប្រគល់​អង្រឹង ១១០ និង​អាវ​ភ្លៀង ១១០ ជូន​ដល់​ប្រជា​ការពារ​ក្នុង​សង្កាត់​ជ្រាវ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ប្រគល់​អង្រឹង ១១០ និង​អាវ​ភ្លៀង ១១០ ជូន​ដល់​ប្រជា​ការពារ​ក្នុង​សង្កាត់​ជ្រាវ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ប្រគល់​អង្រឹង ១១០ និង​អាវ​ភ្លៀង ១១០ ជូន​ដល់​ប្រជា​ការពារ​ក្នុង​សង្កាត់​ជ្រាវ​