ដល់ម្លឹងផង! សាកលវិទ្យាល័យមួយនៅចិន ចេញគោលការណ៍ថ្មី ហាមមិនឲ្យនិស្សិត បញ្ចុកគ្នា នៅក្នុងអាហារដ្ឋាន

ចិន៖ សាកលវិទ្យាល័យមួយកន្លែង នៅក្នុងទីក្រុង Lijin ខេត្តShandong ប្រទេសចិន បានចេញគោលការណ៍ថ្មីមួយ ដើម្បីពង្រឹងការគ្រប់គ្រង និងទប់ស្កាត់នូវរាល់អាកប្បកិរិយាមិនល្អ នៅក្នុងអាហារដ្ឋាន ពោលគឺហាមមិនឲ្យ និស្សិតទាំងអស់ បញ្ចុកអាហារគ្នាឡើយ។

ដល់ម្លឹងផង! សាកលវិទ្យាល័យមួយនៅចិន ចេញគោលការណ៍ថ្មី ហាមមិនឲ្យនិស្សិត បញ្ចុកគ្នា នៅក្នុងអាហារដ្ឋាន

កាលពីថ្ងៃពុធ សប្តាហ៍មុន និស្សិតទាំងឡាយនៅសាកលវិទ្យាល័យស្ថាបត្យកម្ម Lijin​ មានការភ្ញាក់ផ្អើល លាយឡំនឹងភាពអស់សំណើចជាខ្លាំង បន្ទាប់ពីពួកគេ បានឃើញគោលការណ៍ក្រមសីលធម៌ថ្មី នៃសាលារបស់ពួកគេ ដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធឺណែត ។ វិន័យដ៏ថ្មីស្រឡាងមួយនោះ ត្រូវបានចេញជាស្ថាពរ នៅមុនថ្ងៃបុណ្យ Singles’ Day ហើយ វាមានភារកិច្ចទប់ស្កាត់ នូវរាល់រូបភាពសេ្នហាគ្រប់បែបយ៉ាង នៅក្នុងអាហារដ្ឋានរបស់សាកលវិទ្យាល័យ រាប់ចាប់ពីការ កាន់ដៃគ្នា រហូតដល់ការឱបគ្នានិងថើបគ្នា។

ចំពោះបំរាមដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺជាគោលការណ៍ដែល «ហាមគូស្នេហ៍ទាំងអស់ មិនឲ្យបញ្ចុកចំណីអាហារគ្នាទៅវិញទៅមក»។

យ៉ាងណាមិញ​ និស្សិតស្រីម្នាក់នៅក្នុងសាលកវិទ្យាល័យខាងលើ បានបង្ហាញអារម្មណ៍អស់សំណើច ចំពោះបំរាមនេះ និងបាននិយាយថា នាងមិនដែលឃើញសកម្មភាពផ្អែមល្ហែមទាំងនោះទេ នៅក្នុងអាហារមួយនេះ ពីមុនមក ហើយនាងបានយល់ឃើញថា គោលការណ៍ថ្មីនេះ ដូចជាជ្រុលពេកហើយ។

ដល់ម្លឹងផង! សាកលវិទ្យាល័យមួយនៅចិន ចេញគោលការណ៍ថ្មី ហាមមិនឲ្យនិស្សិត បញ្ចុកគ្នា នៅក្នុងអាហារដ្ឋាន

ជាងនេះទៅទៀត ច្បាប់ថ្មីមួយនេះ ក៏ទទួលបាននូវការចំអកឡកឡឺយផងដែរ ពីសំណាក់និស្សិតភាគច្រើនដទៃទៀត ហើយពួកគេបាននិយាយថា វាគ្រាន់តែជា ការបោកបញ្ឆោត តែប៉ុណ្ណោះ ។

យោងទៅតាមនិស្សិតស្រីម្នាក់ទៀត បានប្រាប់ឲ្យដឹងថា “ខ្ញុំអាចទទួលយកគោលការណ៍មួយនេះ ហើយខ្ញុំនឹងមិន ធ្វើឲ្យកំហុសអស់ទាំងនេះ កើតឡើងទេ ហើយខ្ញុំក៏មិនមានមិត្តប្រុសដែរ”។

ចំណែកការដាក់ទោសទណ្ឌទៅលើ ជនណា ដែលបានប្រព្រឹត្តផ្ទុយពីគោលការណ៍ដែលបានចែង មិនត្រូវបានគេរាយការណ៍ឲ្យដឹងថាយ៉ាងណានៅឡើយនោះទេ៕

ដល់ម្លឹងផង! សាកលវិទ្យាល័យមួយនៅចិន ចេញគោលការណ៍ថ្មី ហាមមិនឲ្យនិស្សិត បញ្ចុកគ្នា នៅក្នុងអាហារដ្ឋាន

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត