រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់

ខេត្តកោះកុង ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយដឹក​កម្មករ​​១​គ្រឿង ចំណុះ​៥​តោន បាន​ដាច់​ហ្វ្រាំង​ធ្លាក់​ជ្រោះ​តា​តៃ បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​រង​របួសធ្ងន់​១៣​នាក់ ខណៈ​ពេល​ពេល​កំពុង​ចុះ​ចំណោត​ត្រង់​ចំណុច​ជ្រោះ​តា​តៃ កាលពី​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៥ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង ។

តាម​របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តកោះកុង ដោយ​មាន​ផ្ទុក​សរសៃដែក ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់ត៍ ព្រមទាំង​មាន​កម្មករ​ជិះ​នៅ​លើ​រថយន្ត​ចំនួន​១៨​នាក់ ។ ខណៈ​ពេល​ដល់​ចំណុច​កើតហេតុ រថយន្ត​ត្រូវ​ចុះ​ចំណោត​ក៏​បាន​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​ខាងស្តាំ​ដៃ ដែល​ជា​ចំណោត​ជ្រោះ​តា​តៃ​យ៉ាង​ជ្រៅ ។

តាម​របាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​អ្នក​ស្លាប់​៥​នាក់ និង​រង​របួសធ្ងន់​១៣​នាក់ ដែល​ពេល​នេះ​សមត្ថកិច្ច​ប៉ូលិស និង​អាវុធហត្ថ​ខេត្ត​កំពង់ធ្វើការ​ជួយ​សង្គ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ ៕

រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់
រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់
រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់
រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់
រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់
រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់
រថយន្ត​ដឹក​កម្មករ​​ ធ្លាក់​ជ្រោះ​តា​តៃ ស្លាប់​៥​នាក់ របួសធ្ងន់​១៣​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត