អាថ៌កំបាំងនៃការបរិភោគខ្ទឹមស ជួយឲ្យអ្នកមិនងាយឈឺ

ខ្ទឹមសត្រូវបានគ្រប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក ព្រោះវា​ជាឱសថធម្មជាតិមួយប្រភេទដែលមាន​មត្ថភាពអាចជួយព្យាបាលជំងឺបាន​ច្រើនមុខ។ គុណសម្បត្តិ​ប្រឆាំង​នឹង​មេរោគរបស់ខ្ទឹមស ត្រូវបានគេអនុវត្តក្នុងការព្យាបាលជំងឺជាច្រើនដូចជា ផ្កាសាយទូទៅ, ក្រិនរឹងសសៃឈាម និងជំងឺតម្រងនោម។ លើសពីនេះទៅទៀត ខ្ទឹមស​មានភាព​អស្ចារ្យ​អាចជួយពង្រឹង​សសៃស្រូបតូចៗនៅតាមជញ្ជាំងពោះវៀនថែមទៀត។
ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំង​ និងកាត់បន្ថយការអភិវឌ្ឍនៃជំងឺមហារីកយ៉ាងមានអនុភាព រួមទាំង​អាច​រក្សាសម្ពាធឈាម​បានយ៉ាងល្អ។ មួយវិញទៀតវាអាចធ្វើឲ្យប្រសើរឡើងនូវ​ប្រព័ន្ធការពាររងកាយ និងការពារអ្នកប្រឆាំងនឹងការអាឡែកស៊ី។ ជាពិសេសបន្ទះនៅជាប់នឹងជញ្ជាំងសសៃឈាមត្រូវបានកម្ចាត់ចោល ហើយអាច​រៀបចំ​កម្រិត​ជាតិស្ករ​នៅក្នុងឈាម​បាន​​ថែមទៀត។ 
ក្រៅពីសារធាតុចិញ្ចឹម ខ្ទឹមសសម្បូរទៅដោយប្រូតេអ៊ីន, វីតាមីន រួមទាំង​វីតាមីន A, B, C, B2 ព្រមទាំងសារធាតុរ៉ែដូចជា៖ ប៉ូតាស្យូម, កាល់ស្យូម និងស័ង្កសី។
ការសិក្សាមួយដែលមាន​រយៈពេល ១២សប្តាហ៍រកឃើញថា Allicin គឺជាធាតុផ្សំសកម្មនៅក្នុងខ្ទឹមស ដែលមាន​សមត្ថភាព​កាត់បន្ថយអត្រានៃការកើត​ជំងឺ​ផ្កាសាយ​ទូទៅ​បាន ៥០% ច្រើនជាងការប្រើប្រាស់ថ្នាំគ្រាប់ទៅទៀត។
ហេតុអ្វីបានជាអ្នកគួរតែបរិភោគខ្ទឹមស?
នេះគឺជា​វិធីសាស្ត្រល្អបំផុត​ក្នុងការបង្កើត​ប្រព័ន្ធភាពស៊ាំរបស់អ្នកនៅក្នុងពេលវេលាដល់ខ្លី។ អ្នកអាចជញ្ជក់ខ្ទឹមសឆៅមួយកំពឹស ឬ​ហាន់មួយចំណិត​ជ្រក់ទឹកឃ្មុំដើម្បីបង្កើន​រសជាតិ។ បន្ទាប់ពី​បរិភោគ​ខ្ទឹមសអ្នកត្រូវដុសសម្អាតធ្មេញភ្លាមៗ ដើម្បីកុំឲ្យធំក្លិនអាក្រក់។ ជម្រើសល្អ​អ្នកគួរតែទំពាជីអង្កាមស្រស់មួយសន្លឹក ឬកាកកាហ្វេ​មួយស្លាបព្រាកាហ្វេ ដើម្បី​ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕
ដោយ៖ មង្គលការ
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាថ៌កំបាំងនៃការបរិភោគខ្ទឹមស ជួយឲ្យអ្នកមិនងាយឈឺ