​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២២​នាក់​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៨ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ ១៤​នាក់​រងរបួស​ធ្ងន់ និង​៨​នាក់​រងរបួស​ស្រាល ។ 

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច​៥​គ្រឿង យាន​ផ្សេងៗ​៣​គ្រឿង ថ្មើរជើង​២​នាក់​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៧​លើក ស្រវឹង​១​លើក មិន​គោរព​សិទ្ធិ​២​លើក ប្រជែង​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ​១ ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៩​នាក់​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២២​នាក់​