នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​ម្នាក់​មក​ពី​ប្រទេស​ហ្វីលីពីន បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ Miss International Queen ប្រចាំ​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ផាតាយ៉ា នៃ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍មុន។

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

បវរកញ្ញា​ឈ្មោះ Trixie Maristela បាន​យក​ឈ្នះ​បេក្ខនារី​ចំនួន ២៦រូប​មក​ពី​ជុំវិញ​ពិភពលោក ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ខណៈ​ដែល​ជយលាភី​លេខ​ពីរ​និង​លេខ​៣​បាន​ទៅ​លើ​ បវរកញ្ញា Valesca Dominik Ferraz មក​ពី​ប្រទេស​ប្រេស៊ីល និង​បវរកញ្ញា Sopida Siriwattananukoon មក​ពី​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន The Philippine Daily Inquirer។​

បេក្ខនារី​ពីរ​រូប​ទៀត​មក​ពី​ប្រទេស​ហ្វីលីពីន​រួម​មាន Michelle Binas និង Francine Garcia ក៏​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០​ផង​ដែរ។

Maristela គឺ​ជា​បេក្ខនារី​ទី​ពីរ​របស់​ហ្វីលីពីន​ដែល​បាន​គ្រង​មកុដ​នេះ បន្ទាប់​ពី​បេក្ខនារី Kevin Balot បាន​ឈ្នះ​កាល​ពី​ឆ្នាំ​២០១២។
Miss International Queen គឺ​ជា​កម្មវិធី​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បេក្ខនារី​កែ​ភេទ​មក​ពី​ជុំវិញ​ពិភពលោក និង​ជា​ការ​ប្រឡង​បវរកញ្ញា​ភេទ​ទី​៣​ធំ​បំផុត ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក។

មុន​ចូល​រួម​ការ​ប្រកួត​បវរកញ្ញា​មួយ​នេះ Maristela ធ្លាប់​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី Miss Gay Manila នៅ​ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​ឧសភា ៕

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

ចុចអាន៖ជឿ​ទេ​ថា​​​ម្នាក់​នេះ​ជា​មនុស្ស​ស្រី?

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ inquirer