សិស្ស​សាលា​នៅ​ចិន បើ​លួច​មើល​ឯកសារ​ពេល​ប្រឡង​នឹង​ជាប់​គុក​៧​ឆ្នាំ


សិស្ស​សាលា​នៅ​ចិន បើ​លួច​មើល​ឯកសារ​ពេល​ប្រឡង​នឹង​ជាប់​គុក​៧​ឆ្នាំ

ប្រទេស​ចិន​បាន​បោះឆ្នោត​សម្រេច​លើ​ច្បាប់​ថ្មី​មួយ សម្រាប់​សិស្ស​សាលា​តាម​សាកល​វិទ្យាល័យ​ទាំង​អស់​អនុវត្ត។ ដោយ​ច្បាប់​ថ្មី​នេះ​បាន​ចែង​ថា​ប្រសិន​បើ​មាន​សិស្ស​ណា​ហ៊ាន​លួច​មើល​ឯកសារ​ពេល​ប្រឡង​និង​ជាប់​គុក​យ៉ាង​តិច​៣​ទៅ​៧​ឆ្នាំ ដោយ​មើល​លើ​សកម្មភាព​ជាក់​ស្ដែង។

 

សិស្ស​សាលា​នៅ​ចិន បើ​លួច​មើល​ឯកសារ​ពេល​ប្រឡង​នឹង​ជាប់​គុក​៧​ឆ្នាំ

 

អ្នក​កាសែត​របស់ Shanghaiist ​បាន​បញ្ជាក់​ចំពោះ​ច្បាប់​ថ្មី​ខាង​លើ​ថា​នេះ​ជា​ការ​រឹត​បណ្ដឹង​ថ្មី​មួយ​សម្រាប់​សិស្ស​សាលា​នៅ​ប្រទេស​ចិន​ទាំង​អស់ ដែល​តែងតែ​ប្រើ​ល្បិច​អំឡុង​ពេល​ប្រលង។ យុទ្ធសាស្ត្រ​នេះ​ដែរ នឹង​ពង្រឹង​វិស័យ​អប់​រំ​របស់​ប្រទេស​បាន​មួយ​កម្រិត​ទៀត ដើម្បី​កុំ​ឱ្យ​បច្ចេកវិទ្យា​នា​សម័យ​បច្ចុប្បន្ន​អាច​ធ្វើ​ឱ្យ​សិស្ស​មិន​ប្រឹង​រៀន​បាន។

 

នា​ពេល​កន្លង​មក សិស្ស​សាលា​នៅ​ប្រទេស​ចិន​ទាំង​អស់​តែងតែ​ប្រើ​ល្បិច​ផ្សេង​ៗ​អំឡុង​ពេល​ប្រលង ដូច​ជា​ប្រើ​បច្ចេកវិទ្យា​បំពាក់​នៅ​តាម​វ៉ែនតា ដាក់​កាស​នៅ​នឹង​ត្រចៀក​និង​វិធី​សាស្ត្រ​ផ្សេង​ៗ​ទៀត ដែល​សុទ្ធ​សឹង​តែ​អាច​លួច​លាក់​ឯកសារ​ចូល​ប្រលង​បាន៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ stomp