​ថៃ​ចាប់​​​​រថយន្ត​ទំនើបៗ​រាប់​សិប​គ្រឿង​ ខុស​ច្បាប់​​​ ប្រគល់​ឲ្យ​ម៉ាឡេស៊ី​វិញ

​ថៃ​ចាប់​​​​រថយន្ត​ទំនើបៗ​រាប់​សិប​គ្រឿង​ ខុស​ច្បាប់​​​ ប្រគល់​ឲ្យ​ម៉ាឡេស៊ី​វិញ

រថយន្ត​ស៊េរី​ទំនើបៗ​ចំនួន៣៥គ្រឿង ដែល​លួច​នាំចូល​ខុស​ច្បាប់​ត្រូវ​សមត្ថកិច្ច​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ នេះ ចាប់​បាន ​ត្រូវ​បាន​ប្រគល់​ជូន​ប្រទេស​ជាប់​ខាង ម៉ាឡេស៊ី​វិញ​ហើយ។

 

អាន៖ វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់

 

គិត​តែ​ក្នុង​ឆ្នាំ ២០១៥​នេះ ថៃ​បាន​ប្រគល់​រថយន្ត​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំនួន ៣ដង​ហើយ សរុប ៧៥គ្រឿង​ បើ​រាប់​ ៣៥គ្រឿង​ព្រឹក​មិញ​នេះ។​

 

​ថៃ​ចាប់​​​​រថយន្ត​ទំនើបៗ​រាប់​សិប​គ្រឿង​ ខុស​ច្បាប់​​​ ប្រគល់​ឲ្យ​ម៉ាឡេស៊ី​វិញ

រូបតំណាង

 

សមត្ថកិច្ច​តំណាង​ភាគី​ថៃ បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជាប់​ខាង​គ្នា​នេះ ជា​ការ​រួម​ចំណែក​​មួយ​ដ៏​សំខាន់ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​នានា មិន​ថា ការ​ជួញ​ដូរ​ផ្លូវ​ភេទ រត់ពន្ធ​ថ្នាំញៀន ឬ​ទំនិញ​មិន​ស្រប​ច្បាប់​នានា បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 

អាន៖ សិស្ស​សាលា​នៅ​ចិន បើ​លួច​មើល​ឯកសារ​ពេល​ប្រឡង​នឹង​ជាប់ពន្ធនាគារ ៧ឆ្នាំ

 

ដោយ៖​ ខ្លាឃ្មុំតូច
ប្រភព៖ ​​bangkokpost​