ប្រធានសភា​មី​យ៉ាន់​ម៉ា​មកពី​បក្ស​កាន់អំណាច​ទទួលស្គាល់​ប​រា​ជ័យ​ក្នុងការ​បោះឆ្នោត​

​ប្រធានសភា​មី​យ៉ាន់​ម៉ា និង​ជា​អតីត​ប្រធាន​គណបក្សកាន់អំណាច  លោក Shwe Mann បានទទួល​បរាជ័យ ក្នុងកា របោះ ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។ លោក Shwe Mann បាន​ចាញ់​បេក្ខជន​មកពី​គណបក្សប្រឆាំង គឺ​គណបក្ស សម្ព័ន្ធជាតិ ដើម្បី ប្រជាធិបតេយ្យ​របស់លោក​ស្រី អង់​សាន ស៊ូ​ជី​។​

​មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃអាទិត្យ ប្រធានសភា មី​យ៉ាន់​ម៉ា និង​ជា អតីត ប្រធាន​គណបក្ស​សហភាព​រួបរួម និង អភិវឌ្ឍ (USDP) លោក Shwe Mann បានប្រកាស​ពី​បរាជ័យ ក្នុងការ​ដណ្ដើម​កៅអី​សភា​សម្រាប់ Phyu township ខណៈ​ការរាប់​សន្លឹកឆ្នោត​កំពុងតែ​ធ្វើ​។

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក លោក Shwe Mann បាន​ទូរ​សព្ទ​អបអរ​ដោយផ្ទាល់​ទៅកាន់​បេក្ខជន​ឈ្នះឆ្នោត​គឺ​លោក Than Nyunt ដែល​មកពី​បក្សប្រឆាំង​របស់លោក​ស្រី អង់​សាន ស៊ូ​ជី​។

​គួរ​បញ្ជាក់ថា លោក Shwe Mann គឺជា​អតីត​ប្រធាន​គណបក្សកាន់អំណាចរ​បស់​លោក​ប្រធានាធិបតី ថេ​ន សេន​។ លោក​ត្រូវបាន​គេ​ធ្វើ​បក្ស​ប្រហារ​បណ្ដេញ​ចេញពី​តំណែង​ប្រធាន​បក្ស​ដោយសារ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​មេដឹកនាំ​ប្រឆាំង​លោកស្រី អង់​សាន ស៊ូ​ជី​៕