អធិការស្រុក កោះធំ ចុះសួរសុខទុក្ខ និងយកអំណោយ ប្រគល់ជូន នគរបាលប៉ុស្តិ៍ លើកដែក ដែលមានជំងឺ

កណ្តាល៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកអធិការនគរបាល ស្រុកកោះធំ លោក ឈឿន ប៊ុនឆន បាន ដឹកនាំកងកម្លាំងចំណុះ អធិការដ្ឋាននគរបាលស្រុកកោះធំ ចុះសួរសុខទុក្ខ លោកស្រី ឡេង វ៉ាន់ថា មន្រ្តីនគរបាល ប៉ុស្តិ៍លើកដែក ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។

លោកស្រីនគរបាល  មានជម្ងឺបូសថ្លើម និង ដំបៅក្រពះធ្ងន់ធ្ងរ ហើយជីវភាពគឺខ្វះខាត យ៉ាងខ្លាំង ។ ឱកាសចុះ សួរសុខទុក្ខនេះ លោកអធិការ បានពាំនាំយកមកជាមួយនូវថវិកា បានមកពីការជួយឧបត្តម្ភពី លោកអភិបាលស្រុក លោកអធិការ និងមន្រ្តីនគរបាលទូទាំងស្រុកកោះធំ ចំនួន ១.២០០.០០០ រៀល (មួយលានម្ភៃម៉ឺនរៀល) ។

លោក ឈឿន ប៊ុនឆន បានថ្លែងថា ក្នុងនាមជាកូនខ្មែរ និងជាអ្នកដឹកនាំអង្គភាពតូចមួយ ខ្ញុំប្រើពេលវេលាថ្ងៃនេះ ដើម្បីសំរាលទុក្ខសោកមន្រ្តីក្រោមឱវាទ ខ្ញុំម្នាក់ដែលគាត់កំពុងមានទុក្ខជាទម្ងន់ ។ ជម្ងឺបូសថ្លើម និង ដំបៅក្រពះ ធ្ងន់ធ្ងរ កំពុងបំបាក់ទឹកចិត្តគាត់ និងបញ្ជាន់ជីវភាពដែលលំបាក ស្រាប់ទៅហើយ ។ ក៏ប៉ុន្តែពេលនេះ គាត់ហាក់ ស្រស់ស្រាយ បន្តិចវិញហើយ ដោយសារមិត្តរួមអាជីពជាច្រើនមាន វត្តមានញញឹម និងលើកទឹកចិត្តគាត់ ។ ពួកយើងនឹងក្លាយជាប្រាណតែមួយពេល មន្រ្តីណាមួយជួបទុក្ខលំបាក (សំដីគ្រប់មាត់នៃនគរបាលកោះធំ) ៕