​ទម្លាប់​ទាំង ៦ ដែល​ធ្វើឲ្យ​ធ្មេញ​ខូច​

​ទម្លាប់​ទាំង ៦ ដែល​ធ្វើឲ្យ​ធ្មេញ​ខូច​

​ទំពារ​ទឹកកក​
​ទឹកកក ជា​របស់​ធម្មជាតិ និង​គ្មាន​ជាតិ​ស្ករ ដូច្នេះ អ្នក​ប្រហែលជា​គិតថា វា​មាន​សុវត្ថិភាព សម្រាប់​ធ្មេញ​របស់​អ្នក​។ ប៉ុន្តែ ការ​ទំពារ​ដុំ​ទឹកកក អាច​ធ្វើឲ្យ​ធ្មេញ​របស់អ្នក ខូច​បាន​យ៉ាង​ងាយ​។ អាហារ​ក្តៅ ឬ​ត្រជាក់​ពេក ក៏​ជះឥទ្ធិពល​អាក្រក់ ចំពោះ​សុខភាព​មាត់​ធ្មេញ​ផងដែរ​។​

​ផឹក​ទឹកដោះគោ​មុន​គេង ដោយ​មិន​បាន​ដុស​ធ្មេញ​
​វា​មិនយឺត​ពេល ក្នុង​ការថែរក្សា​សុខភាព មាត់​ធ្មេញ​របស់​អ្នក​ទេ​។ ប៉ុន្តែ ការ​ឲ្យ​កូនផឹក​ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ មុន​ចូល​គេង គឺជា​មូលហេតុ​ចម្បង នៃ​បញ្ហា​ដង្គូ​វស៊ី​ធ្មេញ​។ ពេលខ្លះ កូន​អ្នកនឹង​គេង​លក់ ដោយ​មាត់​ជាប់​បៅ​ទឹកដោះគោ ជា​ហេតុ​ធ្វើឲ្យ​ធ្មេញ ជាប់​ពេញ​ទៅដោយ ជាតិ​ស្ករ​ពេញ​មួយ​យប់ ដែល​ងាយ​នឹង​ធ្វើឲ្យ​ធ្មេញ​ពុកផុយ​។​

​សង្កៀត​ធ្មេញ​
​ការ​សង្កៀត​ធ្មេញ ជាទូទៅ បណ្តាល​មកពី​បញ្ហា​ស្ត្រេ​ស ឬ​ទម្លាប់​ពេល​គេង​លក់​។ ការ​សង្កៀត​ធ្មេញ នឹងដាក់​សម្ពាធ​ទៅលើ​ធ្មេញ ធ្វើឲ្យ​ធ្មេញ​កាន់តែសឹក និង​ផុយស្រួយ​។ ចូរ​ចៀសវាង​ការ​ទំពារ​អាហារ​រឹងៗ ដើម្បី​បំបាត់​ការឈឺចាប់ និង​ទម្លាប់​អាក្រក់​ពេល​គេង​។​

​ប្រើ​ថ្នាំ​បៀម​បំបាត់​ការឈឺ​ក​
​ពេល​ក្អក មនុស្ស​ភាគច្រើន នឹង​ប្រើ​ថ្នាំ​ទឹក​បំបាត់​ក្អក ឬ​ថ្នាំ​បៀម ដែល​វា​សុទ្ធតែ​ផ្ទុក​ជាតិ​ស្ករ ហើយ​បើ​អ្នក​ភ្លេច​ដុស​ធ្មេញ នោះ​វា​មាន​បញ្ហា​ជា​មិនខានឡើយ​។

​ទំពារ​ស្ករ​គ្រាប់​
​គ្រាប់​ផលិតផល​ជាតិ​ស្ករ​ទាំងអស់ សុទ្ធតែ​មាន​ហានិភ័យ​អាក្រក់ ចំពោះ​ធ្មេញ ជាពិសេស គឺ​ស្ករ​គ្រាប់​។ ពេល​ទំពារ កម្ទេច​ស្ករ​គ្រាប់ ងាយ​នឹង​ជាប់​នៅ​តាម​ចន្លោះ​ធ្មេញ ដែល​បង្ក​ជា​បញ្ហា​ដល់​សុខភាព​មាត់​ធ្មេញ​។​

​ទឹកក្រូច​
​ទឹកក្រូច​មួយ​កំប៉ុង មាន​ជាតិ​ស្ករ​ប្រហែលជា ១១ ស្លាបព្រា​កាហ្វេ​។ ទឹកក្រូច ក៏​មាន​ផ្ទុក​សារធាតុផូស្វ​រិច និង​អាស៊ីត​ស៊ី​ទ្រិ​ច ដែលជា​មូលហេតុ នៃ​បញ្ហា​ពុក​ធ្មេញ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។