ស្ត្រី​វ័យ​ម្នាក់​យក​សំភារៈ​យកទៅ​ប្រគេន​ព្រះសង្ឃ​លើ​សាលាឆាន់ ដួល​ស្លាប់​

កណ្តាល:  ស្ត្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់ ឲ្យ​កូន​ឌុប​មក​វត្ត​ជម្ពូ​វ​ន្ត័ ដើម្បី​ចូលរួម​ធ្វើបុណ្យ​កឋិន និង​បាន​យកសំភារៈ​យកទៅ​ប្រគេន​ព្រះសង្ឃ​លើ​សាលាឆាន់​លោក​កំពុង​​ឲ្យ​ធម៌​ស្រាប់តែ​ដួល​ផ្កាប់មុខ​ស្លាប់​ភ្លាមៗ​តែម្តង សូម្បីតែ​អ្នក​អង្គុយ​នៅក្បែរ ជួយ​ក៏​មិនទាន់​ដែរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​វត្តជម្ពូ​វ​ន្ត័​(​ហៅ​វត្ត​តា​កុយ​)​ស្ថិតនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ សេម ពី អាយុ​៧៣​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាងខេត្ត កណ្តាល មុខរបរ ជរា ។​តាម​កូន​ស្ត្រី​រងគ្រោះ​បាន​និយាយថា​​មុនពេល​កើតហេតុ គឺ​រូបគាត់​បាន​ដឹក​ម្តា​យមក​វត្ត​ជម្ពូ​វ​ន្ត័ ដើម្បី​ចូលរួម​ធ្វើបុណ្យ​កឋិន ពេលនោះឈ្មោះ ម្តាយ​គាត់ (​សេម ពី​)​បាន​យក​សំភារៈ​យកទៅ​ប្រគេន​ព្រះសង្ឃ​លើ​សាលាឆាន់ លោក​កំពុង​ឲ្យ​ធម៌​ស្រាប់តែ ម្តាយ​គាត់​(​ឈ្មោះ​សេម ពី​)​បាន ដួល​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ ឃើញ​សភាព បែបនេះ​អ្នក​អង្គុយ​នៅ​ជិត​បាននាំគ្នា​គក់​ច្របាច់​ធ្វើ​ចលនា​ឲ្យ​គាត់​ដែរ ប៉ុន្តែ​ជា​អកុសល់​ម្តាយ​របស់គាត់​បាន​ស្លាប់បាត់ទៅហើយ​។​

​តាម​ការអះអាង​ពី​គ្រួសារ​សព​និង​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​សមត្ថកិច្ចដឹងថា លោកយាយ​សេម​ពី មាន​ជម្ងឺ​ប្រចាំកាយ​(​បេះដូង​)​។​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការពិនិត្យ ពុំមាន​ស្នាក​ស្នាម​អ្វី​ឡើយ បានប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ស្ត្រី​វ័យ​ម្នាក់​យក​សំភារៈ​យកទៅ​ប្រគេន​ព្រះសង្ឃ​លើ​សាលាឆាន់ ដួល​ស្លាប់​