ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤​ស្លាប់​១​របួសធ្ងន់​១​នាក់​

ព្រះសីហនុ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ក្នុងករណី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ម៉ូតូ ២​គ្រឿង​បុក​គ្នា​ពេញ​​ទំហឹង​កាលពី​ព្រឹក ថ្ងៃ​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​នៅ​ផ្លូវជាតិ​លេខ​៤​ម្តុំ​មុខ​វិទ្យា​ល​យ័ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះឈ្មោះ​ឡេង ហ៊ី អាយុ​៧០​ឆ្នាំ បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត​ដែល​រងរបួស​​ធ្ងន់​ឈ្មោះ​សេង សំអឿន អាយុ​៤៩ ឆ្នាំ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាននគរបាល​ស្រុក ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ដោយឡែក​សាកសព​ត្រូវបាន សមត្ថកិច្ចទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕