បញ្ជូន​ខ្លួន​នារី​ដៃដល់ សម្លាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ យក​គ្រឿងអលង្កា​ទៅ​តុលាការ​

កណ្តាល:  សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការតាមច្បាប់ ។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹងថា នារី​ដៃដល់​មានឈ្មោះ អឿនសុភាព អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទន្លាប់​ខ្ពស់​ជើងឃុំ​ដំណាក់​អំពិល ស្រុក​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ នារី​ដៃដល់​ខាងលើនេះ ត្រូវបានសមត្ថកិច្ច នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​នារី​វ័យ​ជំទង់​រូបនេះ ធ្វើ​សកម្មភាព​ល្បួង​ក្មេងស្រីអាយុ​៨​ឆ្នាំ​យកទៅ​ក្នុង​វាលស្រែ ហើយ​ចាប់​ច្របាច់​.​ក សម្លាប់​ដើម្បី​ប្លន់​យក ក្រវឹល​មាស​១​គូរ ទម្ងន់​៣​ហ៊ុន និង​ចិញ្ចៀន​ប្លា​ក​ទីន​១​វង់ តម្លៃ​៣០​ដុល្លារ ។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​បាន​បន្តថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ គៀត សៀវ​លី អាយុ៨​ឆ្នាំ ជនជាតិ​ខែ្មរ ជា​សិស្ស​រៀន​ថ្នាក់​មេ​តិ​យ្យ​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជា​​មួយ​ឪពុកម្តាយ​ក្នុងភូមិ​ទន្លាប​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ។​

​អធិការនគរបាល​ស្រុក​អង្គស្នួល​លោក​វរសេនីយ៍ទោ មាន សំណាង បាន​បញ្ជាក់ថានៅ​មុនពេល​កើតហេតុ គឺ​នៅវេលារ​សៀ​កល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ កុមារី​រងគ្រោះ​បានពាក់​ក្រ​វឹល និង​ចិញ្ចៀន ឈរ​លេង​នៅខាងមុខ​ផ្ទះ​របស់​ឈ្មោះ រស់ ពៅ ដែល​ស្ថិតនៅក្បែរ​វាលស្រែ ។ ពេលនោះ​នារី​ដៃដល់​ដើរទៅ​ជួប​ក៏​បបួល​ក្មេងស្រី​រងគ្រោះ​ជិះកង់​ទៅ​ងូតទឹក​ប្រឡាយ ខណៈនោះ​កុមារី​រងគ្រោះ​បាន​យល់ព្រម​ជិះ​កង់​ទៅជា​មួយជនដៃដល់ ។ ពេល​ជិះ​ទៅដល់​វាលស្រែ​ស្ថិតក្នុង​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិលស្រុក​អង្គស្នួល ជនដៃដល់​បាន​នាំ​ក្មេងស្រី​រងគ្រោះ ដើរទៅ​ចូល​កណ្តាលវាលស្រែ រួច​ធ្វើ​សកម្មភាព​ចាប់​ច្របាច់​.​ក​កុមារី​រងគ្រោះ រហូត​ស្លាប់បាត់​បង់ជីវិត ។​

​លោក​វរសេនីយ៍ទោ មាន សំណាង បាន​បញ្ជាក់ថា បន្ទាប់ពី​កុមារី​រងគ្រោះ​ស្លាប់បាត់បង់ជីវិត​ហើយ​នោះ នារី​ដៃដល់​បាន​ដោះយក​គ្រឿងអលង្កា​ក្មេងស្រី​រងគ្រោះយកទៅលក់​នៅឯ​ផ្សារ​ថ្នល់ទទឹង បាន​ប្រាក់​ចំនួន​១១០.៥០០​រៀល ទើប​ជិះកង់​ត្រឡប់មកផ្ទះ​វិញ​ជាធម្មតា ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ។ ពេលមកដល់​ផ្ទះនារី​ដៃដល់​បាន​ចូលរួម​តាម​ស្វែងរក​ក្មេងស្រី​រងគ្រោះ ជាមួយ​ក្រុមគ្រួសារ និងអ្នកភូមិ រហូត​ប្រទះឃើញ​សាកសព ។​

​ក្រោយពី​រកឃើញ​សាកសព​ក្មេងស្រី​រងគ្រោះ​រួចមក សមត្ថកិច្ច​នគរបាល​ជំនាញយុត្តិធម៌​ស្រុក បានធ្វើការ​ត្រួតពិនិត្យ និង​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត រហូតឈានដល់​ធ្វើការ​ឃាត់ខ្លួន​នារី​ដៃដល់​នាំទៅ​យក​គ្រឿងអលង្កា​ដែល​យកទៅលក់នោះ ពី​អ្នកទទួល​ទិញ​មកវិញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕