គជប បន្ថយ​ចំនួន​ប៉ាន់ស្មាន នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពី​ចំនួន ៣២៧៥៥ នាក់ មក​នៅត្រឹម ៣២៥២៨ នាក់​

ភ្នំពេញ: ​រហូតមកដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ គជប​បានប្រកាស​បន្ថយ​ចំនួន​ប៉ាន់ស្មាន នៃ​ចំនួន​ប្រជាពលរដ្ឋ អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពី​ចំនួន ៣២.៧៥៥ នាក់ មក​នៅត្រឹមតែ ៣២.៥២៨ នាក់​ប៉ុណ្ណោះ​។ គជប មិនបាន​ពន្យល់​ពី​ហេតុផល​នៃ​ការសម្រេច​បន្ថយ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង នៅពេលនេះ​ទេ​។​

​សេចក្តីប្រកាស​របស់​គ​ជប ចុះ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បង្ហាញថា ពី​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ក្នុង​រយៈពេល ៦ ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ គជប​បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ចំនួន ៩.៨០៣ នាក់ ស្មើ​ជាង ៣០% ក្នុងចំណោម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ដែល​ប៉ាន់ស្មាន ចំនួន ៣២.៥២៨ នាក់ នៅក្នុង ៤១ ភូមិ​។​

​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ត្រូវបាន​គជប ប្រកាសថា អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ៤១ ភូមិ នៅក្នុង ២៥ ឃុំ​សង្កាត់​។ ក្នុង ២៥ ខេត្ត​រាជធានី គជប បានកំណត់​យក ១ ឃុំ ឬ ១​សង្កាត់ នៅ​ទូទាំងប្រទេស​៕​