ខួប​ឯករាជ្យ​ទី​៦២ ​លោក​ហ៊ុន សែន​ ប្តេជ្ញា​ដឹកនាំ​ប្រទេស​តាម​ព្រះ​រាជ​តម្រិះ​របស់​សម្តេច​ឪ​

នៅ​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ ២០១៥​នេះ ​គឺ​ជា​ទិវា​ឯករាជ្យ​ជាតិ​ដែល​កម្ពុជា​ទទួល​បាន​​ឯករាជ្យ​​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ១​៩៥៣ ​ក្រោយ​ស្ថិ​តក្រោម​គំនាប​អាណានិគម​រយៈ​ពេល​ជិត​១០០​ឆ្នាំ។​ព្រះ​បរមរតនៈ​កោដ្ឋ​ដែ​ល​កាល​ណោះ​គឺ​ជា​អ្នក​ដឹកនាំ​ដណ្តើម​ឯករាជ្យ​ពី​បារាំង​បាន​ដឹកនាំ​ប្រទេស​អភិវឌ្ឍន៍ ​រីក​ចម្រើន​ និង​ជា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិព​ល​នៅ​អាស៊ី​ថែម​ទៀត​ផង។​ ទន្ទឹម​នឹង​ថ្ងៃ​ខួប​ឯករាជ្យ​ទី​៦២​នេះ ​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏​បាន​ប្រកាស​ប្តេជ្ញា​ចិត្ត​ដឹកនាំ​ប្រទេស​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​និង​សន្តិសុខ​ស្រប​តាម​ព្រះ​រាជ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ​សម្តេច​ឪ។ ​