រថយន្ត​បែន​ដឹក​ដី និង​​ស៊ីអរ​វីបុក​គ្នា​ខ្ទេច​មួយ​ចំហៀង​ សំណាង​គ្មាន​អ្នក​គ្រោះ​ថ្នាក់

ខេត្តកណ្ដាល ​៖ រថយន្ត​ស៊ី​អ័​រ​វី​មួយ​គ្រឿងបាន​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង ដោយសារ​តែបើក​ជែង​យានយន្ត​នៅ​ខាង​មុខជ្រុល​ទៅ​បុក​រថយន្ត​​បែន​ដឹក​ដី​មួយ​គ្រឿង​ទៀតដែល​បើក​ជែង​រថយន្ត​នៅ​ខាង​មុខ​ដែរ ​ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់រង​របួស ​ឬ​​​ស្លាប់ទេ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​៩ ​វិច្ឆិកា ​​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ស្ថិត​នៅ​ខាង​លិ​ចផ្សារ​បែក​ចាន ភូមិ​ចុង​បង្គោល ឃុំ​បែកចាន ស្រុក​អង្គស្នួល ​​។

រថយន្ត​បែន​ដឹក​ដី​នោះ ម៉ាក​ហ៊ី​ណូ ព​ណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-7744 អ្នកបើកបរ​បានគេចខ្លួន​បាត់​ស្រមោល ចំណែក​រថយន្ត​ស៊ី​អ័​រ​វី​ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-2985 បើកបរដោយ​បុរស​ម្នាក់​ឈ្មោះ ប៉ែន ផល​ អាយុ​ជាង​៥០​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​នៅ​ខណ្ឌដូនពេញ មាន​ទីលំនៅ​ល​ក្នុងសង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា ​ហើយ​រថយន្ត​របស់​គាត់បាន​រង​ការ​ខូចខាតមួយ​ចំហៀងខាងឆ្វេង​៕