​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ជ្រោះ​តា​តៃ​ស្លាប់ និង​របួស​ច្រើន​នាក់

​ខេត្តកោះកុង​៖​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​កម្មករ​មួយគ្រឿង​បាន​ក្រឡាប់​នៅ​ជ្រោះ​តា​តៃ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​១៥​នាក់​របួស​។ ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​គឺ​ឡូ​ម៉ែត្រ​ទី​២៣ ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង​។ 

​តាម​សេចក្តីរាយការណ៍​ដដែល​បន្តថា មាន​អ្នក​របួសស្រាល​០៤​នាក់ និង​១១​នាក់​របួសធ្ងន់ ខណៈ​នេះ​ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​។ ប្រភព​ខាងលើ​បញ្ជាក់ថា រថយន្ត​នេះ​ធ្វើដំណើរ​មកពី​ក្រុងភ្នំពេញ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​រថយន្ត​នេះ​ក្រឡាប់ គឺ​ដោយសារតែ​រថយន្ត​នោះ​ដាច់​ហ្វ្រាំង គ្រា​ដែល​ធ្វើដំណើរ​ចុះ​ចំណោត​ត្រង់ ចំណុច​ចំណោត​តា​តៃ ខេត្តកោះកុង​៕

​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ជ្រោះ​តា​តៃ​ស្លាប់ និង​របួស​ច្រើន​នាក់