ករណី​បាញ់សម្លាប់​មន្ត្រី​២​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត សមត្ថកិច្ច​កំពុង​ស៊ើបសួរ​ម្ចាស់​រណា​យន្ត​៦​នាក់​

ខេត្តព្រះវិហារ​៖​ជាលទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ខ្មាន់កាំភ្លើង​បាញ់រះ​ដោយ​អាវុធ​AK៤៧ សម្លាប់​ជនរងគ្រោះ​ជាម​ន្ដ្រី​សមត្ថកិច្ច​ចំនួន​២​នាក់​ហើយ​សមត្ថកិច្ច ម្នាក់ទៀត​រងរបួស​ធ្ងន់​ស្ថិតនៅ​ភូមិ​របុញ ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត មកដល់ពេលនេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ជា ម្ចាស់​វត្ថុតាង​រណា​យន្ត​ដើម្បី​ស៊ើបសួរ​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នោះ​។​

​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៧​វិច្ឆិកា កំលាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជូន​ម្ចាស់​វត្ថុតាង រណា​យន្ត​ពាក់ព័ន្ធ​ចំនួន​៥​នាក់​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់ប្រហារ​ក្រុមការងារ​ល្បាត​កាលពី​ថ្ងៃទី​០៦​វិច្ឆិកា​២០១៥ ទៅអោយ​ជំនាញ​មេព្រៃ​ខេត្ត​បន្ត​នីតិវិធី​ស៊ើបសួរ​។​

​នេះ​ជា​ពន្លឺ​ក្នុងការ ស៊ើបអង្កេត​ឈានទៅ​ចាប់​ជនដៃដល់​ជា​ខ្មាន់កាំភ្លើង​បាញ់រះ​សម្លាប់​មនុស្ស រីឯ​ម្នាក់ទៀត​ក្នុងចំណោម​៦​នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ក្នុង ស្នងការដ្ឋាន​សិន​ព្រោះ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បក្ខពួក​ជនដៃដល់​។ 

​    ​សមត្ថកិច្ច បានអោយដឹងថា​បុរស​ជា​ម្ចាស់​រណា​យន្ត​ទាំង​៥​នាក់​រួមមាន​ទី​១​ឈ្មោះ​មួន ជួន​អាយុ​២៧​ឆ្នាំ​ទី​២​ឈ្មោះ​ណុប​ប្រុស​អាយុ​២៩​ឆ្នាំ​ទី​៣​ឈ្មោះ​រី​យេ​ស អាយុ​៥១​ឆ្នាំ​ទី​៤​ឈ្មោះ​ស៊ុន​រិ​ន​អាយុ​៤៤​ឆ្នាំ​និង​ទី​៥​ឈ្មោះ​សុខ​ជា អាយុ​អាយុ​២១​ឆ្នាំ​គឺ​ជន​ទាំង​៥​នាក់​នេះ​ត្រូវ​ជំនាញ​មេព្រៃ​ស៊ើបសួរ ចម្លើយ​ដាច់​ដោយ​ទ្បែ​ក​ពីគ្នា​។​រីឯ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ក្នុង ស្នងការដ្ឋាន​នគរបាល​ឈ្មោះ​សុខ​ប៊ុន​រឿន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​អតីត ទាហាន​ខ្មែរក្រហម​។ 

​    ​គួររំលឹកថា ជនរងគ្រោះ​ជា​សមត្ថកិច្ច​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​វេទនា​ក្នុង បេសកកម្ម​ដើរល្បាត​ជា​ក្រុម​ការពារ​ព្រៃឈើ​រដ្ឋ​ហាមឃាត់​ដោយ​ខ្មាន់កាំភ្លើង ទុច្ចរិត​បាញ់រះ​ដោយ​កាំភ្លើង​អាការ​មាន​ទី​១​ឈ្មោះ​សៀង​ណា​រ៉ុង​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​បំរើកា​រងារ​ក្នុង​អង្គការ​WCS​មាន ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ​និង​ទី​២​ឈ្មោះ​សាប់​យស់​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មន្ដ្រីនគរបាល​ស្រុក​ឆែប​។ រីឯ​ម្នាក់ទៀត​ជា​មន្ដ្រីនគរបាល​វរ​ព្រំដែន​គោក​រងរបួស​ចំ​កំប៉េសគូទ​ចំនួន ១​គ្រាប់​និង​ទាហាន​ម្នាក់ទៀត​ខំ​រត់គេចខ្លួន​ដើម្បី​សុវត្ថិភាព​។​

​    ​តាម ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា​ខ្មាន់កាំភ្លើង​លបចូល​ទៅ​បាញ់រះ ជាច្រើន​គ្រាប់​ចម្ងាយ​ត្រឹមតែ​២​ម៉ែត្រ​ប៉ុណ្ណោះ​ពី​អង្រឹង​ដែល​ជនរងគ្រោះ កំពុង​ដេក​លង់លក់​ហើយ​បាន​យក​កាំភ្លើង​អាការ​ស្វាយ​បត់​១​ដើម​ទៅជា​មួយ ថែមទៀត​។​

​គួរ​បញ្ជាក់ថា​កំលាំង​សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ​នឹង​វែកមុខ​ឃាតករ​ដៃដល់ និង​បក្ខពួក​ដើម្បី​នាំខ្លួន​យកមក​ផ្តន្ទាទោស​ក្នុងពេល​ឆាប់ៗ​នេះ​ព្រោះ កំលាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពុង​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​រកមុខ សញ្ញា​ឃាតករ​ទាំងយប់​ទាំង​ថ្ងៃ​មិនបាន​ដេក​ពួន​អ្វី​សោះ​៕ 

ករណី​បាញ់សម្លាប់​មន្ត្រី​២​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត សមត្ថកិច្ច​កំពុង​ស៊ើបសួរ​ម្ចាស់​រណា​យន្ត​៦​នាក់​