នៅតែ​សប្បាយចិត្ត ទោះជា​កើតមក​គ្មាន​មុខមាត់​

Sanofi

​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ចំណាយពេល​អស់​មួយជីវិត​ដោយ​គ្មាន​មុខមាត់ បន្ទាប់ពី​គ្រូពេទ្យ​ប្រាប់​គ្រួសារ នាង​ថា គ្មានអ្វី​ដែល​អាច​ឲ្យ​ពួកគេ​ជួយ​បានឡើយ ។​​ ​Khadija Khatoon ជា​ស្ត្រី​កម្សត់​វ័យ ២១ ឆ្នាំ​ម្នាក់​ដែល​កើតមក​គ្មាន​មុខ​ខុសពី​មនុស្ស​ធម្មតា ។

នាង​ត្រូវបាន​គេ​ដឹងថា​មាន​ជំងឺ Neurofibromatosis ដែលជា​ជំងឺ​ម្យ៉ាង​ធ្វើ​ឲ្យ​មានការ​ហើម និង ដុំពក​លើ​ស្បែក​នៃ រាងកាយ ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​នាង​គ្មាន​មុខ ។ ទោះជា​យ៉ាងណាក្តី Khadija បាន​ប្រាប់ថា នាង​មិនមាន​តូចចិត្ត នឹង​ជីវិត​ដែល​កើត​ជំងឺ​នេះ​ទេ គឺ​នាង​ព្រម​ទទួលយក ព្រោះ​វា​ជា​ព្រហ្ម​លិខិត​មនុស្ស​ម្នាក់ៗ ហើយ​នាង​ក៏​សប្បាយ ចិត្ត​ដែរ ។​

​ឪពុកម្តាយ​នាង​បានដឹងថា មានរឿង​ខុស​ប្រក្រតី​ទៅលើ​កូនស្រី​បន្ទាប់ពី​អ្នក​ទាំងពីរ​មិនបាន​ឃើញ​កូនស្រី បើកភ្នែក​សោះ តាំងពី​នាង​មាន​អាយុ ២ ខែ ។ គ្រួសារ​នាង​បាន​នាំ​នាង​ទៅ​ជួប​គ្រូពេទ្យ​ដែរ​កាលពី​នាង​អាយុ ៦ ខែ ហើយ​ពួកគេ​ក៏​ព្យាយាម​ជួយ​ដែរ តែ​លទ្ធផល​មិនបានការ​អ្វី​សោះ ហើយ​ពួកគេ​បាន​ប្រាប់ថា គ្មាន​អ្វីដែល​ពួកគេ អាចជួយ Khadija បានទេ ។ អាការ​របស់ Khadija កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន បន្ទាប់ពី​នាង​ចាប់ផ្តើម​ធំ​ឡើងៗ ព្រោះ​សាច់​ជាច្រើន​បាន​បន្ត​រីកលូតលាស់​ដោយ​មិនអាច​គ្រប់គ្រង​បាន ដែល​ធ្វើ​ឲ្យ​បាត់​សាច់​មុខ​ទាំងស្រុង ៕ ថា​វរិ​ទ្ធ​

  

  


Related