បុរសម្នាក់សម្រេច ចិត្តចងកសម្លាប់ខ្លួន ខឹងខ្លួនមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា

បាត់ដំបង ៖ បុរសម្នាក់បានចងក សម្លាប់ខ្លួនតូចចិត្តខឹងខ្លួន មានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា ត្រូវបានក្រុម គ្រួសារ ប្រទះឃើញកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចបឹងខ្សាច់ ក្រុមទី១៥ ស្ថិតនៅភូមិដូនទ្រីឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ‌។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុច បឹងខ្សាច់ ក្រុមទី១៥ ស្ថិតនៅភូមិដូនទ្រីឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបង ‌។

 មានករណី អត្តឃាត ចងក ០១កើតឡើង‌ បណ្តាលអោយស្លាប់ ០១នាក់ ឈ្មោះ គៀន ស្រ‌ី ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរលក់នំបញ្ចុក រស់នៅភូមិឃុំកើតហេតុខាងលើ‌ ។ មូលហេតុ:‌‌ ជនរងគ្រោះកំពុងជួយ កិនម្សៅធ្វើនំបញ្ចុក ប្រពន្ធទៅបើកថ្នាំពេទ្យ នៅក្នុងវត្តអម្ពវ័ន (វត្តដូនទ្រីជើង ) ពេលត្រឡប់មកវិញ ក៏បាត់ប្តីឡើងលើផ្ទះឃើញប្តីចងក និងក្រមាជាឆ្នឹមបណ្តោយផ្ទះបណ្តាល អោយស្លាប់ដោយសារតែប្តី របស់គាត់មានជំងឺរបេងប្រចាំ កាយព្យាបាលមិន ជាក៏សម្រេចចិត្តចងក សម្លាប់ខ្លួនតែម្តង ។

បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យ សាកសពនិង ធ្វើកោសល្យវិច័យរួច បច្ចុប្បន្នសមត្ថកិច្ចបាន ប្រគល់សាកសពក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

បុរសម្នាក់សម្រេច ចិត្តចងកសម្លាប់ខ្លួន ខឹងខ្លួនមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា

បុរសម្នាក់សម្រេច ចិត្តចងកសម្លាប់ខ្លួន ខឹងខ្លួនមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា